ជាតិ
សង្គមជាតិ
ភ្ញៀវទេសចរ​អាច​ទស្ស​នា​បាន​ទាំង​ហ្វូង​សត្វ​ស្លាប និង​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​នៅ​សហគមន៍​ជ្រាវ​
11, Mar 2017 , 3:00 pm        
រូបភាព
​សៀមរាប​៖ សង្កាត់​ជ្រាវ គឺ​ស្ថិតនៅ​ប៉ែក​ខាងកើត​ក្រុង​សៀមរាប ដោយមាន​ចំងាយ​ប្រមាណ ២​គីឡូម៉ែត្រ​។ សង្កាត់​មួយ​នេះ​ត្រូវបាន​បង្កើតជា​សហគម​ន៍​ទេសចរណ៍ ដោយ​ក្នុងនោះ​មានការ​បង្កើតជា​សួន​បន្លែ​ធម្មជាតិ​ផងដែរ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​មួយ​នេះ​។ ក្រៅពីនេះ សង្កាត់​ជ្រាវ​នៅមាន​សក្កា​នុព​ល​ទេសចរណ៍​ដ៏​ពិសេស​មួយទៀត នោះ​គឺ​វត្តមាន​ហ្វូង​សត្វ​ស្លាប​ដ៏​កម្រ​ជាច្រើន​ពាន់​ក្បាល ដែល​ភ្ញៀវទេសចរ​អាច​ទស្សនា​បាន​នៅតាម​វាលស្រែ ជាពិសេស​នៅពេល​រសៀល​។​

 
​អ្វីដែល​កាន់តែ​ពិសេស​សម្រាប់​សហគមន៍​ទេសចរណ៍​ជ្រាវ​នោះ គឺ​ការ​ទស្សនា​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​។ ជាមួយនឹង​ព្រះអាទិត្យ​ហៀបនឹង​លិច​បាត់​ពី​ផែនដី​ទៅ​។​
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ហ្វូង​សត្វ​ស្លាប និង​ថ្ងៃ​លិច​នៅ​សង្កាត់​ជ្រាវ ដែល​ភ្ញៀវទេសចរ​អាច​ទៅ​កម្សាន្ត​បាន​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឫ​ក្នុង​ថ្ងៃ​ឈប់សម្រាក​។ សូម​អញ្ជើញ​ទស្សនា​
 

































Tag:
 សង្កាត់​ជ្រាវ​
  សត្វ​ស្លាប​
  ថ្ងៃ​លិច
© រក្សាសិទ្ធិដោយ thmeythmey.com