ពីនេះ ពីនោះ
Jean-Jacques Rousseau ៖ បើ​គ្មាន​កម្ម​សិទ្ធឯកជន ក៏​គ្មាន​ចោរ​ដែរ​!
11, Mar 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក ហ្ស​ង់​ហ្សា​ក់រូ​ស្សូ (Jean-Jacques Rousseau) គឺជា​ទស្សនវិទូ​បារាំង ដើម​កំណើត​ស្វី​ស (សាធារណរដ្ឋ Geneva) ​ក្នុង​សតវត្ស​ទី​១៨​។ ស្នាដៃ​ដ៏​សំខាន់​របស់លោក គឺ​កិច្ចសន្យា​សង្គម ដែលជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​សង្គម ឬ​រដ្ឋ​។


[…] រូ​ស្សូ យល់ថា សភាព​ធម្មជាតិ​មិនមាន​កម្មសិទ្ធិឯកជន​ទេ​។ មនុស្ស​ម្នាក់ៗ អាច​ដើរ​បេះ​ផ្លែឈើ​ដោយ​សេរី ដែល​មិនមែនជា​របស់​អ្នកណាម្នាក់​ឡើយ​។ ហេតុនេះ​ទើប​លោក​ពោលថា​៖«​បើ​គ្មាន​កម្មសិទ្ធិឯកជន ក៏​គ្មាន​ចោរ​ដែរ​»​។ 
 
​នៅក្នុង​សភាព​ធម្មជាតិ មនុស្ស​អាច​នាំ​គ្រួសារ​របស់​ពួកគេ ធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង ដែល​ពួកគេ​ចង់ទៅ ដោយ​មិនមាន​ព្រំដែន​ឡើយ​។ ដូច្នេះ បើ​គ្មាន​ព្រំដែន នោះ​ក៏​គ្មាន​រដ្ឋ​ដែរ ហើយ​បើ​គ្មាន​រដ្ឋ ក៏​គ្មាន​សង្គ្រាម​ដែរ​៕ 
 
​ប្រភព​៖  «​គំនិត​នយោបាយ​របស់​អ្នកប្រាជ្ញ​ល្បីៗ​» រៀបរៀង​ដោយ សាស្ត្រាចារ្យ នួន សុ​ធិ​មន្ត   

Tag:
 រូ​ស្សូ​
 ​ទស្សនវិទូ​ស្វី​ស
© រក្សាសិទ្ធិដោយ thmeythmey.com