ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភ័យ​ឲ្យ​ហើយ​ទៅ ជំងឺ​ខ្សោយតម្រងនោម នាំមក​ជូន​ដោយ​អាកា​រៈទាំង​អស់នេះ​
15, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ដឹង​ទេ​ថា ក្នុង​តម្រងនោម​របស់​មនុស្ស​យើង​ម្នាក់ៗ​មា​នក​ញ្ជ្រែ​ង​ច្រោះ​ទឹកនោម​ជាង ២​លាន​ដែរ​ទេ ដែល​វា​មាន​សមត្ថភាព​ច្រោះ​ឈាម​ទៅជា​ទឹកនោម​រហូតដល់ ៣ ទៅ​៤​លីត្រ​ជា​រៀងរាល់ ៥​នាទី ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ តម្រងនោម​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​ថែរក្សា​សុខភាព​របស់​រា​ង​កាយ​។ វា​មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ឈាម​ទេ តែ​ថែមទាំង​រក្សា​តុល្យភាព​ជាតិ​ប្រៃ និង​ជាតិ​រ៉ែ​ត្រឹមត្រូវ​ក្នុង​រាងកាយ​ទៀត​។​



​ការ​ខ្សោយតម្រងនោម​ស្រួចស្រាវ គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​បញ្ជាក់ថា តម្រងនោម​អ្នក​ឈប់​ច្រោះ​ឈាម​ហើយ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ជាតិពុល​កើនឡើង​ក្នុង​ខ្លួន​ខ្លាំង​រហូតដល់​បាត់បង់​ជីវិត​ក៏មាន​។​

​នៅពេល​យើង​និយាយ​ដល់​សុខភាព អ្នក​គួរតែ​ដឹង​ឲ្យ​បាន​ច្រើន​នូវ​អ្វីដែល​ត្រឹមត្រូវ និង​អ្វីដែល​ខុស​ប្រក្រតី​ក្នុង​រាងកាយ​។ ខាងក្រោម​នេះ​គឺជា​អាកា​រៈ​មួយចំនួន​នៃ​ជំងឺ​ខ្សោយតម្រងនោម​។ បើសិនជា​អ្នក​សង្កេតឃើញថា មាន​អាកា​រៈទាំង​នេះ​មែន យក​ល្អ​វា​គួរតែ​ដល់ពេល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។​

    ការ​ហើម​នៅ​ជើង និង​ប្រអប់ជើង​
    មាន​បញ្ហា​នៅ​ផ្លូវ​ទឹកនោម​ដូចជា ពិបាក​នោម ត្រូវការ​ប្រឹង​នៅពេល​នោម ទឹកនោម​ស្លេក ឬ​ខាប់
    នោម​ចេញ​តិចៗ ទឹកនោម​មាន​ពពុះ ចេះតែ​ចង់​នោម​នៅពេល​យប់​
    ស្បែក​ឡើង​កន្ទួល​រមាស់​
    អស់កម្លាំង​ជា​ញឹកញាប់ និង​ខុសធម្មតា​
    ពិបាក​ដកដង្ហើម​
    ក្នុង​មាត់​មាន​រសជាតិ​ដូច​ដែក​
    ឈឺចាប់​នៅ​ខ្នង​ផ្នែក​ខាងលើ​
    មិនអាច​ផ្ចង់អារម្មណ៍​បាន ក្អួតចង្អោ និង​វិលមុខ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com