ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរ​ចាំ​ណា បើសិនជា​អ្នកមាន​អាកា​រៈទាំង​នេះ មានន័យថា​ក្នុង​ខ្លួន​អាចមាន​អ្វី​មិន​ស្រួល​ហើយ​
14, Mar 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

​ការឡើង​កន្ទួល​រមាស់​ធម្មតាៗ​មិនមែន​គ្រាន់តែ​ជា​កន្ទួល​ធម្មតាៗ​ទេ​។ រាល់​បញ្ហា​ជាច្រើន​ក្នុង​ខ្លួន​ច្រើនតែ​បង្ហាញ​អាកា​រៈថា​គ្មានអ្វី​គ្រោះថ្នាក់​ឡើយ​។ យ៉ាងណាមិញ ការសង្កេត​ឃើញ​អាកា​រៈ​ទាំងអស់​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការបង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​សរីរាង្គ​ផ្សេងៗ​ក្នុង​រាងកាយ​នៅ​ថ្ងៃក្រោយ​បាន​។​



ក្លិន​មាត់អាក្រក់
​ករណីបែបនេះ ភាគច្រើន​បណ្តាលមកពី​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ព្រោះ​មាត់​មិនអាច​ផលិត​ទឹកមាត់​បាន​គ្រប់គ្រាន់ ជាហេតុ​នាំ​ឲ្យ​បាក់តេរី​លូតលាស់​ខ្លាំង ទៅជា​ក្លិន​មាត់អាក្រក់​តែម្តង​។​

​ខូច​ស្រទាប់​ការពារ​ធ្មេញ​

​បើសិនជា​អ្នកមាន​អារម្មណ៍​ដឹងថា​ភ្ញាក់​ពី​គេង​មក​មាន​រសជាតិ​ប្លែក​ក្នុង​មាត់ នោះ​វា​អាច​បញ្ជាក់ថា អ្នក​ទំនង​ជាមាន​បញ្ហា​ក្រពះ​ពោះវៀន​ច្រើនជាង​ធ្មេញ ព្រោះតែ​ស្រទាប់​ការពារ​ធ្មេញ​ត្រូវបាន​ខូចខាត​ដោយសារ​ការ​ចាល​ទឹក​អាស៊ីត​ពី​ក្រពះ​។​

​គេង​ស្រមុក​
​ការ​ស្រមុក​អាចធ្វើ​ឲ្យ​ការ​គេង​មានការ​លំបាក ជាពិសេស​អ្នក​គេង​ជិតខាង​។ តាម​ការសិក្សា​បង្ហាញថា ការ​ស្រមុក​រយៈពេល​យូរ​ក្នុងពេល​គេង អាច​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ត្រូវការ​ចូលក្នុង​បន្ទប់ទឹក​ច្រើនដង​
​ដ​បើសិនជា​អ្នក​យល់ថា​ខ្លួនឯង​ត្រូវ​ការចូល​បន្ទប់​ទឹកជា​ញឹកញាប់ និង​មាន​អារម្មណ៍​ថា​ស្រេកទឹក​ខ្លាំង វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ហើយ​។​

​ការ​បន្ទោបង់​មានការ​ប្រែប្រួល​
​បើសិនជា​អ្នក​កត់សម្គាល់​ឃើញថា មាន​លក្ខណៈខុសៗ​គ្នាច្រើន​ចំពោះ​រូបរាង​ខាងក្រៅ​របស់​លាមក ឬ​ការ​បន្ទោបង់​ញឹកញាប់​មែន​នោះ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ទៅ ព្រោះ​វា​អាចទាក់ទង​នឹង​ជំងឺ Celiac រលាក​ពោះវៀន និង​មហារីក​ពោះវៀនធំ​ជាដើម​។​

​ឃ្លាន​អាហារ​ប្រៃៗ​
​ការដែល​ឃ្លាន​អាហារ​ឆា ឬ​ចៀន​ច្រើន​គ្រប់ពេលវេលា អាច​បញ្ជាក់ថា អ្នក​កំពុងតែ​ញៀន​អាហារ​មិន​ផ្តល់​សុខភាព​ហើយ​។ នៅពេល​រាងកាយ​ខ្វះ​ជាតិ​កាលស្យូម វា​អាច​ប្រាប់​ឲ្យ​យើង​ដឹង​តាមរយៈ​ការ​ឃ្លាន​អាហារ​ដែល​ប្រៃៗ​បែប​នេះឯង​។​

​ឃ្លាន​អាហារ​ផ្អែមៗ​
​បើសិនជា​អ្នក​ចេះតែ​ឃ្លាន​របស់​ផ្អែមៗ ជាពិសេស​សូកូឡា អ្នក​ប្រហែលជា​អាច​ខ្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​ខ្លួន​ហើយ​។​

​ក្តៅខ្លួន​ស្ទិញៗ​
​ការ​ក្តៅខ្លួន​ស្ទិ​ញៗ​អាច​នឹង​ងាយ​មើលរំលង​ណាស់ តែ​វា​ជា​សញ្ញា​បញ្ជាក់ថា មាន​អ្វីមួយ​ខុស​ប្រក្រតី​ក្នុង​ខ្លួន​ដែរ ទោះបីជា​វា​មិន​ធ្ងន់ធ្ងរ​ក៏ដោយ​។ ការដែល​ក្តៅខ្លួន​ស្ទិញៗ​ជាប់​រហូត​អាចជា​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ ឬ​មហារីក​គ្រាប់​ឈាមស​ជាដើម​៕

​ស្រក​ទម្ងន់​ភ្លាមៗ​
​បើសិនជា​អ្នក​ស្រក​ទម្ងន់​ខ្លាំង​ដោយ​មិនដឹង​មូលហេតុ វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​ផ្តាសាយ ឬ​មហារីក​៕

​លិង្គ​មិន​ព្រម​ឡើង​រឹង​
​បើសិនជា​លិង្គ​មិន​ព្រម​ឡើង​រឹង​ជា​ញឹក​ញ៉ាប់ នោះ​វា​មិនមែនជា​រឿង​មួយ​ល្អ​ឡើយ ព្រោះ​អាច​ដោយសារតែ​ក្នុង​សរសៃឈាម​មាន​កំណក​ច្រើន​ដែលជា​ហេតុ​នាំ​ឲ្យ​លំ​ហូរឈាម​ចុះខ្សោយ​។ ករណីបែបនេះ​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​បេះដូង​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com