ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មុនពេល​យក​កូន អ្នក​គួរ​ត្រៀមខ្លួន​អ្វីខ្លះ​ទៅ​?
17, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ

​ការយក​កូនចៅ មិនមែនជា​រឿង​ងាយស្រួល ដូច​ការគិត​របស់​អ្នក​នោះទេ ដូច្នេះ ប្រសិនបើ​អ្នក​ចង់យក​កូន អ្នក​គួរតែ​ត្រៀមខ្លួន និង​រៀបចំ​ការងារ​មួយចំនួន ឲ្យ​បានល្អ​ជាមុនសិន​។​



​ខាងក្រោម​នេះ គឺជា​តេស្ត​សុខភាព​មួយចំនួន ដែល​អ្នក​គួរតែ​ធ្វើ មុននឹង​សម្រេចចិត្ត​យក​កូន ៖

១. គិត​អំពី​បរិស្ថាន និង​ប្រភេទ​ការងារ​របស់​អ្នក ថា​តើ​វា​អាច​ប៉ះពាល់​ទារក ពេល​អ្នកមាន​ផ្ទៃពោះ​ដែរឬទេ​
២. ត្រួតពិនិត្យ​សុខភាព​មាត់ស្បូន និង​រោគ​ស្ត្រី​
៣. សុខភាព​ទូទៅ និង​ការរស់នៅ​ប្រចាំថ្ងៃ​
៤. កម្រិត​នៃ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​
៥. អារម្មណ៍ ភាព​តានតឹង និង​ស្ត្រេ​ស​
៦. ទម្លាប់​នៃ​ការ​ញ៉ាំ​។​

​គ្រូពេទ្យ​ជំនាញ ក៏​នឹង​ឆែក​មើល​សុខភាព និង​ជំងឺ​របស់​អ្នក​ដែរ ដូចជា ៖

១. ជំងឺ​ទឹកនោមផ្អែម​
២. ជំងឺ​លើស​សម្ពាធ​ឈាម​
៣. ជំងឺហឺត​
៤. ជំងឺឆ្កួតជ្រូក​
៥. ជំងឺ​បេះដូង​
៦. សុខភាព​ផ្លូវចិត្ត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com