ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
សម្តេច សុខ អាន បានរួមចំណែកជួយឲ្យកីឡាប៉េតង់កម្ពុជាជោគជ័យលើឆាកអន្តរជាតិ
18, Mar 2017 ,
8:19 pm
រូបភាព
×
ដោយ:
សម្តេច សុខ អាន បានចូលរួមចំណែកច្រើន ក្នុងការធ្វើឲ្យកីឡាប៉េតង់កម្ពុជាជោគជ័យលើឆាកអន្តរជាតិ។ ចាប់តាំងពីបង្កើតនៅឆ្នាំ១៩៩២មក សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន ៦៦លើក និងធ្វើជាម្ចាស់ផ្ទះចំនួន៣លើក និងទទួលបានមេដាយសរុបចំនួន២៤៧ ក្នុងនោះមាស៧២ មេដាយប្រាក់៨៣ និងសំរឹទ្ធចំនួន៩២ ។ លទ្ធផលនេះ បានធ្វើឲ្យកីឡាប៉េតង់ ល្បីល្បាញ ទាំងនៅក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក។
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បង្កើតឡើងនៅឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមពីសម្តេច សុខ អាន ។ រយៈពេល២៤ឆ្នាំ សហព័ន្ធនេះ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន ៦៦លើក និងធ្វើជាម្ចាស់ផ្ទះចំនួន៣លើក។ នេះបើតាម លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជា ដែលបន្តទៀតថាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ និងធ្វើម្ចាស់ផ្ទះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលបានមេដាយសរុបចំនួន២៤៧ ក្នុងនោះមាស៧២ មេដាយប្រាក់៨៣ និងសំរឹទ្ធចំនួន៩២ ។
លទ្ធផលនេះ បានធ្វើឲ្យកីឡាប៉េតង់ មានភាពល្បីល្បាញ ទាំងនៅក្នុងតំបន់អាស៊ាន និងនៅទ្វីបអាស៊ី និងល្បីរន្ទឺទូទាំងពិភពលោក តាមរយៈមេដាយមាសពិភពលោករបស់កីឡាការិនី កែ ឡេង នៅឆ្នាំ២០១៣ និងឆ្នាំ២០១៥ ព្រមទាំងមេដាយមាសរបស់កីឡាករ សុខ ចាន់មាន ដែលដណ្តើមបានពីប្រទេសម៉ាដាហ្គាស្កានៅឆ្នាំ២០១៦ កន្លងទៅ។
ស្ថាបនិកសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានទទួលមរណភាព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យក្នុងក្រុងប៉េកាំង ប្រទេសចិន។ ការបាត់បង់ស្ថាបនិក សមេ្តច សុខ អាន នេះ បានធ្វើមន្ត្រីសហព័ន្ធ និងកីឡាករ កីឡាការិនីប៉េតង់កម្ពុជា សោកស្តាយយ៉ាងខ្លាំង។ មរណភាពនេះ ជាកត្តាជំរុញឲ្យមន្ត្រី និងកីឡាករ ដែលមានបំណងអភិរក្ស កាន់តែខិតខំប្រឹងប្រែងទ្វេដងផងដែរ។
លោក សូម៉ៃ សុខគា បានរៀបរាប់ពីគុណបំណាច់ និងប្តេជ្ញាយ៉ាងដូច្នេះថា៖«រាល់ការចេញទៅប្រកួតនៅក្រៅប្រទេសម្តងៗ សម្តេច តែងតែយកចិត្តទុកដាក់ និងចំណាយថវិកាឧបត្ថម្ភដល់កីឡាករ កីឡាការិនី។ យុទ្ធសាស្ត្រកន្លងមក យើងទទួលបានលទ្ធផលល្អណាស់ ហើយអ្វីដែលយោគជ័យយើងនឹងចងចាំ។ យើងនឹងយកយុទ្ធសាស្ត្រទាំងនេះ រួមបញ្ចូលជាមួយយុទ្ធសាស្ត្រថ្មី ដើម្បីរៀបចំផែនការអភិវឌ្ឍន៍កីឡាប៉េតង់បន្តទៀត»។
តែយ៉ាងណា លោក សូម៉ៃ សុខគា មិនទាន់បង្ហើបពីសមាសភាពប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ថ្មីនៅឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
សូម៉ៃ សុខគា
សុខ អាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
4 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
3 ម៉ោង
អត្ថបទពេញនិយមបន្ថែម