លោកបានបន្ថែមថា៖«ខ្ញុំសូមអរគុណដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងអង្គការបេះដូងមាសរបស់ជប៉ុនដែលរៀបចំកម្មវិធី Sport For Tomorrow ព្រោះកម្មវិធីនេះវាបានជួយអត្តពលិករបស់យើង ក្នុងដំណើរទៅចូលរួមការប្រកួតអូឡាំពិកឆ្នាំ២០២០នៅទីក្រុងតូក្យូ ជាពិសេសបានជួយកីឡាករប៉ារ៉ានៅតាមគ្រឹះស្ថានសិក្សា»៕