ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្មថា បញ្ហាស្រូវអង្ករនៅមិនទាន់ចប់
× លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បញ្ហាស្រូវអង្ករនៅមិនទាន់ចប់ទេ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានថ្មីៗ លោក វេង សាខុន បានបញ្ជាក់ដូច្នេះថា៖«បញ្ហានេះ គឺខ្ញុំថាអត់ទាន់ចប់ទេ ព្រោះបញ្ហាវានៅប្រទាក់ក្រឡាគ្នា បើយើងមិននាំគ្នាដោះស្រាយ»។
បញ្ហាប្រទាក់ក្រឡាក្នុងវិស័យស្រូវអង្ករនេះ បើតាមរដ្ឋមន្ត្រីក្រសួងកសិម្ម រួមមានការប្រកួតប្រជែងការផលិតក្នុងតំបន់ ថ្លៃដើមក្នុងការផលិតក្នុងស្រុកមានតម្លៃខ្ពស់ ការត្រួតពិនិត្យគុណភាពអង្ករដែលនាំចេញជាដើម។ បើតាមលោក វេង សាខុន បញ្ហាដែលធ្ងន់ធ្ងរជាងនេះ គឺកង្វះការសហការគ្នា។ រដ្ឋមន្ត្រីកសិកម្ម បានស្នើឲ្យមានការចូលរួមពីគ្រប់ភាគី ពិសេសក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហានេះ។
សូមស្តាប់ប្រសាសន៍លោក វេង សាខុន៖
© រក្សាសិទ្ធិដោយ thmeythmey.com