ជាតិ
សង្គមជាតិ
គុណភាព​ជីវិត​៖ ភ្នំពេញ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៩៨​ក្នុងចំណោម​២៣១​ទីក្រុង​
19, Mar 2017 , 2:39 pm        
រូបភាព
ដោយ: ធីតា
Mercer ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ធនធានមនុស្ស​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​ចំណាត់ថ្នាក់​ស្តីពី​គុណភាព​ជីវិត (Quality of Living Rankings) ប្រចាំឆ្នាំ​២០១៧ ។ ក្នុងចំណោម​ទីក្រុង​ទាំង​២៣១​ដែល​បាន​សិក្សា ក្រុង​វី​យ៉ែ​ន របស់​អូទ្រីស ហ្សួ​រិច របស់​ស្វី​ស និង អូកឡែន របស់​នូ​វែ​ល​សេ​ឡង់ ឈរ​ចំណាត់​កំពូល​តារាង ខណៈ​ក្រុង​បា​ដា​ដ​របស់​អ៊ីរ៉ាក់ Bangui របស់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល និង Sana’a របស់​យេ​ម៉ែន ស្ថិតនៅ​បាត​តារាង​។ រាជធានី​ភ្នំពេញ​របស់​កម្ពុជា ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៩៨ ។​





​យោងតាម Mercer ការ​បែក​ចែក​ចំណាត់ថ្នាក់ 2017 City Rankings នេះ ផ្អែកទៅលើ​កត្តា​ជាច្រើន ដូចជា អាកាសធាតុ ស្តង់ដារ​សុខាភិបាល ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង នយោបាយ សង្គម បរិស្ថាន អំពើហិង្សា ឧក្រិដ្ឋកម្ម ជាដើម ហើយ​ជាពិសេស​នោះ គឺ​ឥទ្ធិពល​ដែល​ជះ​ដល់​ការសម្រេចចិត្ត​របស់​ជ​នប​រទេស​។​

 ទោះបីជា​យ៉ាងណាក៏ដោយ Mercer ទទួលស្គាល់ថា ចំណាត់ថ្នាក់​នេះ មិនមែនជា​ម៉ែត្រ​ដ៏​ត្រឹមត្រូវ​ឥតខ្ចោះ​ក្នុងការ​វាស់​ទាក់ទង​នឹង​ការរីកចម្រើន ឬ​អន់ថយ របស់​ទីក្រុង​នីមួយៗ​នោះឡើយ​។​

​នេះ​ជាតា​រាង​ចំណាត់ថ្នាក់ Quality of Living Rankings នៅ​ទីក្រុង​ចំនួន​២៣១៖























Tag:
 ​គុណភាព​ជីវិត​
  Quality of Living
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com