ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចេះតែ​ហើម និង​ឈឺជង្គង់​ក្រោយពី​ដួល គួរ​គិតដល់​ការ​រហែក​ទ្រនាប់​ក្នុង​ជង្គង់​!!
20, Mar 2017 , 7:00 pm         3018
រូបភាព
ដោយ: ថ្មីៗ
​ការ​រហែក​ទ្រនាប់​ទ្រ​ក្នុង​សន្លាក់​ជង្គង់​គឺជា​របួស​កើតមាន​ជា​ញឹកញាប់​លើ​ការគ្រោះថ្នាក់​នៅ​តំបន់​ជង្គង់​។ ទ្រនាប់​ក្នុង​សន្លាក់​ជង្គង់​មាន​លក្ខណៈ​ដូច​កៅស៊ូ រាង​ជា​អក្សរ C ដែល​អាចជួយ​សម្រាល​ទ​ម្ង​ន់​របស់​រាងកាយ​ម​កលើ​ជើង​។ ជង្គង់​ម្ខាងៗ​តែងមាន​ទ្រនាប់​ជង្គង់​នេះ​ចំនួន​ពីរ​ដែល​ស្ថិតនៅ​គែម​ខាងក្រៅ​នៃ​សន្លាក់​។ យ៉ាងណាមិញ ការ​រហែក​របស់​ទ្រនាប់​នេះ​វា​នឹងធ្វើ​ឲ្យ​សន្លាក់​ជង្គង់​ធ្វើការ​មិនបាន​ល្អ​ឡើយ​។​


​ការ​រហែក​ទ្រនាប់​ទ្រ​ក្នុង​សន្លាក់​ជង្គង់​ជាធម្មតា​បង្កឡើង​ដោយ​ការ​រមួល​ជង្គង់ ឬ​ងាក់ខ្លួន​លឿន​ពេក​។ ការ​រហែក​នេះ​ក៏​អាច​កើតឡើង​ដោយសារ​ការលើក​របស់​ធ្ងន់ៗ ឬ​លេង​កីឡា​ដែរ​។ នៅពេល​អាយុ​កាន់តែច្រើន ទ្រនាប់​នេះ​ក៏​អាច​នឹង​រហែក​បានដែរ​។​

​ការ​រហែក​របស់​ទ្រនាប់​ទ្រ​ក្នុង​សន្លាក់​ជង្គង់​ត្រូវបាន​បែក​ចែកជា​បី​ប្រភេទ​ដូចជា​៖

​រហែក​តិចតួច​
​ករណីបែបនេះ អ្នក​អាច​នឹងមាន​អា​ការៈឈឺចាប់ និង​ហើម​តិចតួច​ក្នុង​សន្លាក់​ជង្គង់ ប៉ុន្តែ​វា​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ២ ទៅ​៣​សប្តាហ៍​។​

​រហែ​កម្រិត​មធ្យម​
​ករណីនេះ​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​នៅត្រង់​ចំហៀង ឬ​កណ្តាល​ជង្គង់​តែម្តង​។ ការ​ហើម​នឹង​កាន់តែ​ធ្ងន់​ទៅៗ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃក្រោយ​។ អ្នក​អាចមាន​អារម្មណ៍​ថា ជង្គង់​កំពុងតែ​គាំង និង​មិនអាច​បត់​បាន​ដូច​ធម្មតា​ទេ គ្រាន់តែ​អាច​ដើរ​បាន​ប៉ុណ្ណោះ​។ អ្នក​ទំនង​ជាមាន​អា​ការៈឈឺ​ដូច​គេ​ចាក់​នៅពេល​រមួល​ជង្គង់ ឬ​ងាកខ្លួន​ដោយ​បង្វិល​ជើង​។ អាកា​រៈ​នេះ​អាច​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល ១ ទៅ​២​សប្តាហ៍ ប៉ុន្តែ​អាច​កើត​ឡើងវិញ​បើសិនជា​អ្នក​រមួល​ជង្គង់ ឬ​ប្រើប្រាស់​ជង្គង់​ច្រើនពេក​។ ការឈឺចាប់​អាចមាន​បាត់ៗ​រយៈពេល​ច្រើន​ឆ្នាំ​បើសិនជា​មិនមាន​ការព្យាបាល​ទេ​។​

​រហែក​ធ្ងន់ធ្ងរ​
​បំណែក​ទ្រនាប់​ក្នុង​សន្លាក់​ជង្គង់​ដែល​រហែក​អាច​នឹង​ដាច់​ចូលក្នុង​សន្លាក់​លើ​ករណី​រហែក​ធ្ងន់ធ្ងរ​។ ដូច្នេះ​អ្នក​អាច​នឹង​លឺ​សម្លេង​ពេលធ្វើ​ចលនា​សន្លាក់ ឬ​អាច​គាំង​សន្លាក់​តែម្តង​។ អ្នក​ប្រហែលជា​មិនអាច​លា​ជើង​ឲ្យ​ត្រង់​បាន​ផង​។ ជង្គង់​នៅពេលនេះ​អាច​នឹង​ហើម និង​គាំង​ភ្លាមៗ​ក្រោយពី​មាន​របួស​រួច ឬ​២ ទៅ​៣​ថ្ងៃក្រោយ​។​

​បើសិនជា​អ្នក​អាយុ​កាន់តែច្រើន ហើយ​ទ្រនាប់​ជង្គង់​រហែក​ទៀត អ្នក​ប្រហែលជា​មិនដឹងថា​អ្នកធ្វើ​ឲ្យ​វារ​ហែក​ផង​។ ឧទាហរណ៍ រឿង​មួយ​ដែល​ចងចាំ​នោះ​គឺថា អ្នក​គ្រាន់​តែមាន​អារម្មណ៍​ឈឺ​ក្រោយពី​អង្គុយ​ចោងហោង​។ ការឈឺចាប់ និង​ហើម​តិចតួច​ច្រើនតែ​ជា​អាកា​រៈ​តែមួយគត់​ដែល​អ្នកដឹង​ប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1516next