អត្ថបទពាណិជ្ជកម្ម
វិទ្យាល័យ ជាស៊ីម សាមគ្គី ឈ្នះអ៊ិនធឺណិតឥតគិតថ្លៃពីក្រុមហ៊ុន TODAY ISP
× ក្រោយពីការបោះឆ្នោតគាំទ្រក្នុង Facebook រយៈពេល១សប្តាហ៍ពេញ យើងបានរកឃើញសាលាដែលទទួលបានការគាំទ្រច្រើនជាង គឺ វិទ្យាល័យ ជា ស៊ីម សាមគ្គី(៣.៦៧៨Votes) នាំមុខ វិទ្យាល័យ ច្បារអំពៅ (១.៩៣៤Votes) និង, វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ (១.៦០៨Votes)។ ដូចនេះក្រុមហ៊ុន TODAY ISP នឹងធ្វើការផ្តល់ជូនអ៊ិនធឺណិតដល់វិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយឥតគិតថ្លៃ។ ការដំឡើងអ៊ិនធឺណិត នឹងធ្វើឡើងក្រោយពីក្រុមការងារ ជួបសុំការអនុញ្ញាតពីលោកនាយក។
ក្រុមហ៊ុន TODAY ISP បានប្រឹងប្រែងចែករំលែកសេវាកម្មអ៊ិនធឺណិតរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់សារធារណៈជន ជាពិសេសវិស័យអប់រំ។ ទីតាំងដែលបានភ្ជាប់បណ្តាញរួចរាល់រួមមាន វិទ្យាល័យ ទួលស្វាយព្រៃ វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យបាក់ទូក វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ និង សមាគម និស្សិត សិស្សខេត្តក្រចេះ។ គួរបញ្ជាក់ថា ប្រព័ន្ធអ៊ិនធឺណិតនឹងប្រគល់ជូនលោកនាយក ឬថ្នាក់ដឹកនាំ ចាត់ចែងប្រើប្រាស់តាមតម្រូវការជាក់ស្តែង។ ក្រុមហ៊ុន TODAY ISP នឹងជួយសម្រួល នឹងផ្តល់ការថែទាំពេញលេញ ដូចអតិថិជនទូទៅដែរ។
គួរបញ្ជាក់ថា TODAY ISP បានបើកដំណើរការកាលពីឆ្នាំកន្លងទៅ។ ក្រុមហ៊ុនផ្តល់ជូនសេវាអ៊ិនធឺណីត និង VPN តាមរយៈ បណ្តាញអ៊ុបទិកក្រោមដី ដោយផ្តោតលើទីផ្សារ អាជីវកម្ម និងសហគ្រាសធំៗ។ ក្រុមហ៊ុនបានផ្តោតគុណភាព បណ្តាញ និងសេវាជំនួយបច្ចេកទេសជាចំបង។ ចំពោះក្រុមហ៊ុន អង្គភាពអាជីវកម្មនានា ចង់ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ អាចទំនាក់ទំនងក្រុមហ៊ុនតាមរយៈ លេខ 023 21 55 77 / 031 2222 953 ឬ គេហទំព័រ www.today.com.kh ។
( អត្ថបទពាណិជ្ជកម្ម )
Tag:
Today Communication Co.
Ltd
© រក្សាសិទ្ធិដោយ thmeythmey.com