រថយន្ត
អន្តរជាតិ
Uber ផ្អាក​កម្មវិធី «​រថយន្ត​គ្មាន​មនុស្ស​បើក​» ក្រោយ​មាន​ករណី​គ្រោះថ្នាក់​នៅ Arizona
26, Mar 2017 , 11:03 am        
រូបភាព
រថយន្តគ្មានមនុស្ស​បើក​ដែល​ដំណើរការដោយក្រុមហ៊ុន Uber ជួបគ្រោះ​ថ្នាក់កាលពី​ថ្ងៃទី២៤ ខែមីនា នៅArizona។ រូបថត REUTERS
រថយន្តគ្មានមនុស្ស​បើក​ដែល​ដំណើរការដោយក្រុមហ៊ុន Uber ជួបគ្រោះ​ថ្នាក់កាលពី​ថ្ងៃទី២៤ ខែមីនា នៅArizona។ រូបថត REUTERS
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​បណ្តាញ​សេវាកម្ម​ដឹកជញ្ជូន Uber Technologies Inc. របស់​សហរដ្ឋអាមេរិក បានប្រកាស​ផ្អាក​កម្មវិធី​សាកល្បង​របស់ខ្លួន​ទាក់ទង​នឹង​ដំណើរការ «​រថយន្ត​ដោយ​គ្មាន​មនុស្ស​បើក​» (Self-Driving Car) បន្ទាប់ពី​មានការ​គ្រោះថ្នាក់​ចរាចរ​ណ៍​នៅលើ​ផ្លូវ​ក្នុង​រដ្ឋ Arizona កាលពី​ថ្ងៃ​សៅរ កន្លងមក​។​



«​គ្រោះថ្នាក់​ដែល​បង្ករ​ឡើង​ដោយ​រថយន្ត​គ្មាន​មនុស្ស​បើក របស់​ក្រុមហ៊ុន​មួយ មិនបាន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះឡើយ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​តំណាង​ក្រុមហ៊ុន Uber ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន NBC News​។​

​ក្រុមហ៊ុន Uber បានដាក់​កម្មវិធី​សាកល្បង​លើ​ដំណើរការ​រថយន្ត​ដោយ​គ្មាន​មនុស្ស​បើក​នៅ Arizona, Pittsurgh និង San Francisco​។ អ្នកនាំពាក្យ Uber បានបញ្ជាក់​ប្រាប់ NBC News ថា​៖ «​យើង​បន្ត​សិក្សា​លើ​ករណី​គ្រោះថ្នាក់​នេះ​ដើម្បី​ឲ្យ​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​»​។

​បើទោះបីជា​ករណី​គ្រោះថ្នាក់​នៅ Arizona អាច​បង្កឡើង​ដោយ​រថយន្ត​ម្ខាង​ទៀត​ក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ទៅលើ​រថយន្ត​គ្មាន​មនុស្ស​បើក មិនមែន​ទើបតែ​កើត​ឡើងជា​លើកទីមួយ​នោះឡើយ​។ កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​មួយចំនួន​ដូចជា  Tesla Motors Inc Model, Alphabet Inc’s Google ជាដើម​នោះ បាន​បង្កើត​ប្រតិបត្តិការ​បែបនេះ ហើយ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​មាន​មនុស្ស​ស្លាប់​ថែម​ទៀតផង​៕


Tag:
 បច្ចេកវិទ្យា​
  រថយន្ត​គ្មាន​មនុស្ស​បើក​
  Uber
© រក្សាសិទ្ធិដោយ thmeythmey.com