ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ផុន មករា ជាស្ត្រីទីមួយដែលចូលប្រកួតអុកចត្រង្គក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
27, Mar 2017 ,
10:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ការប្រកួតកីឡាអុកចត្រង្គដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ បានចាប់ផ្តើមប្រកួតវគ្គជម្រុះបឋមកាលពីព្រឹកថ្ងៃទី២៧ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កីឡាករចូលរួមប្រកួតនៅឆ្នាំនេះមានចំនួន១៥៣នាក់(ស្រី១នាក់)។ លោក ឈាវ បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលមានបេក្ខភាពជាស្ត្រីចូលរួម។
និស្សិតឆ្នាំទី៤ផ្នែកទេសចរណ៍នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កញ្ញា ផុន មករា ជាស្ត្រីលើកដំបូងបំផុត ដែលចូលរួមប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ មូលហេតុដែលធ្វើឲ្យ កញ្ញា សម្រេចចិត្តចូលរួមប្រកួត ដោយសារចង់ចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍កីឡាវប្បធម៌របស់ខ្មែរ។ ម្យ៉ាងទៀត ដោយសារការស្រលាញ់ និងមានការជំរុញទឹកចិត្តពីឪពុកម្តាយ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗកីឡាការិនី ផុន មករា បានបញ្ជាក់យ៉ាងដូច្នេះថា៖«មូលរហេតុដែលខ្ញុំចូលរួមប្រកួតដោយសារខ្ញុំមើលទៅកីឡានេះ(អុកចត្រង្គ)ជារបស់ខ្មែរ ហើយខ្ញុំចូលចិត្តវាតាំងពីតូច បងប្អូនរបស់ខ្ញុំគាត់ចេះលេងទាំងអស់គ្នា។ អ៊ីចឹងមើលទៅកីឡានេះមានក្បូននៃការដើរល្អ និងមានយុទ្ធសាស្ត្រល្អ»។
កីឡាការិនីដែលមានទីលំនៅក្នុងខណ្ឌស្ទឹងមានជ័យរាជធានីភ្នំពេញរូបនេះបានរៀបរាប់ថា ទោះបីនាងចេះលេងកីឡាអុកចត្រង្គតាំងពីតូចក៏ដោយ ប៉ុន្តែនេះជាលើកទី១ហើយសម្រាប់នាង ដែលបានចូលរួមចូលប្រកួតក្នុងព្រឹត្តិការណ៍ធំបែបនេះ ពោលគឺនាងធ្លាប់តែប្រកួតលក្ខណក្រៅផ្លូវការនៅតាមផ្ទះប៉ុណ្ណោះ។ ហើយការចេះលេងកីឡាអុកចត្រង្គរបស់ មករា គឺតាមរយៈមើលគេលេង និងតាមកម្មវិធី You Tube និងអនុវត្តន៍លេងតាមប្រព័ន្ធអនឡាញ។
សម្រាប់ការចូលរួមលើកដំបូងនេះកីឡាការិនី ផុន មករា បានបាត់បង់ឱកាសក្នុងការឡើងទៅវគ្គបន្ត ក្រោយកីឡាការិនីរូបនេះប្រកួតចាញ់កីឡាករជើងខ្លាំងដែលធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ សុខ លីមហេង ក្នុងវគ្គជម្រុះបឋមកាលពីព្រឹកថ្ងៃទី២៧ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ទោះបីកីឡាការិនី ផុន មករា បានបាត់បង់ឱកាសត្រឹមវគ្គជម្រុះបឋមក៏ដោយ ប៉ុន្តែនាងបានប្តេជា្ញបង្កើនការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតនៅឆ្នាំក្រោយទៀត ហើយ នាង បានចាត់ទុកការចូលរួមលើកដំបូងនេះ វាគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពតែប៉ុណ្ណោះ។ តែយ៉ាងណា មករា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងដែលធ្វើឲ្យអ្នកគាំទ្រខកចិត្ត ជាពិសេងបងប្អូន ឪពុកម្តាយនាងផ្ទាល់តែម្តង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផុន មករា
អុកចត្រង្គ
អង្គរសង្ក្រាន្តឆ្នាំ២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម