ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ស្រា​បៀរ​មិនមែន​ចេះតែ​អាក្រក់​ទាំងអស់​ទេ​នៅពេល​អ្នកអាន​អត្ថបទ​នេះ​រួច​
31, Mar 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ពិភពលោក​ដ៏​ធំ​មួយ​នេះ ការបញ្ចប់​ថ្ងៃ​ចាស់​ជាមួយនឹង​ការ​ញ៉ាំ​ស្រា​បៀរ​ពីរ​កំប៉ុង​អាចជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការជួយ​ឲ្យ​មាន​អារម្មណ៍ល្អ​បាន​។ ស្រា​បៀរ​បាន​ក្លាយជា​គ្រឿង​ស្រវឹង​ដ៏​មាន​ភាព​ពេញនិយម​បំផុត​សម្រាប់​នាពេល​បច្ចុប្បន្ននេះ​។ យ៉ាងណាមិញ គួរតែ​ចងចាំ​ថា ការ​ញ៉ាំ​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម​អាចមាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​។ កម្រិត​មធ្យម​នេះ​ចង់​សម្តៅ​ទៅលើ​បុរស​អាច​ញ៉ាំ​បាន មួយ​ទៅ​ពីរ​កែវ​ក្នុង​មួយថ្ងៃ ខណៈពេលដែល​ស្ត្រី​អាច​ត្រឹម​មួយ​កែវ​។​



​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម​៖

    ជួយ​ថែរក្សា​បេះដូង​ឲ្យ​មាន​សុខ​ភាពល្អ​
    អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​
    អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​
    កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
    ជួយ​ឲ្យ​ឆ្អឹង​កាន់តែ​រឹងមាំ​
    បង្ការ​ការកើត​គ្រួស​ក្នុង​តម្រងនោម​
    អាច​ការពារ​ពី​ការកើត​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​
    អាចជួយ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com