ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីកសិកម្ម​ ពន្យល់​ពី​គម្រោង​ចាត់វិធាន​ការ​ចំពោះ​អ្នក​ទិញ​ដី​ហើយ​ ទុក​ចោល​
01, Apr 2017 , 10:57 am        
រូបភាព
លោក វេង សាខុន រដ្ឋ​មន្រ្តី​​កសិកម្ម​​
លោក វេង សាខុន រដ្ឋ​មន្រ្តី​​កសិកម្ម​​
ដោយ:


ក្រសួង​កសិកម្ម​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​​ ដីកសិកម្ម ដើម្បីគ្រប់​គ្រង​ និងប្រើ​ប្រាស់ដី​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព។ ​មាត្រា ១១២ ត្រង់​ចំណុចទី ៤ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ​បានចែងអំពីការ​ពិន័យ​ និងការបញ្ជូន​សំណុំរឿង​ទៅ​តុលាការ ករណីជន​ទុក​ដី​ឲ្យ​នៅ​ទំនេរចោល។ ចំណុចទី ៤ នេះ ចែងដូច្នេះថា៖ « ជនណា​ ទុកដី​ឲ្យនៅ​ទំនេរដោយមិនផលិតកម្មកសិកម្ម ឬបង្កកដី ដែលមានទំហំលើសពីប្រាំហិកតាឡើង​ទៅ នៅក្នុង​រយៈ​ពេល​លើ​ស​ពីបីឆ្នាំ ដោយ​គិត​ចាប់​ពី​កាល​បរិ​ច្ឆេទ​ចុះ​បញ្ជី​កម្ម​សិទ្ធិ ឬសិទ្ធិ​កាន់​កាប់​។ នៅ​ក្នុង​ករណី​​មិនរាង​ចាល​ ត្រូវ​ពិន័យ​អន្តរកាលទ្វេដង ឬត្រូវចងក្រងសំណុំរឿងទៅតុលា​ការ តាម​នីតិ​វិធី»។

លោក វេង ​សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម បានពន្យល់ប្រាប់​សារព័ត៌មាន​ថ្មីៗ ពីមូលហេតុ​ដែល​ក្រសួង​របស់​លោកសម្រេចកំណត់​សេចក្តី​ព្រាង​ច្បាប់នេះ ​។ លោកថា​ វិធានការ​នេះ ក្រសួង​ធ្វើ​តាម​​ប្រទេស​ជប៉ុន​ ព្រោះ​ប្រទេស​នេះ គ្មានមន្រ្តី​ណា ហ៊ានឆ្លៀត​ទៅ​ទិញ​ដី​ទុក​ចោ​ល​នោះទេ ព្រោះតែច្បាប់ដាក់​ពិន័យចំពោះ​អ្នក​ទិញ​ដី​ទុក​ចោល​។ យ៉ាងណា លោក​រដ្ឋមន្រ្តីបញ្ជាក់ថា នេះគ្រាន់​តែ​ជាសេចក្តី​ព្រាងរបស់​ក្រសួង​កសិកម្ម​​តែប៉ុណ្ណោះ ហើយ​បើ​ប្រមុខ​​រដ្ឋាភិបាល​មិនគាំទ្រ នឹងលុប​ចោលវិធាន​ការ​ខាង​លើ​នេះវិញ។ សូមស្តាប់​ការ​បកស្រាយ​របស់​លោក​ វេង សាខុន ដោយមាន​ការ​សាក​ពីនិពន្ធ​នាយក​រងនៃ​សារព័ត៌មាន​ថ្មីៗ ​លោក ជា ធីរិទ្ធ។​




Tag:
 វេង សាខុន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com