ពីនេះ ពីនោះ
១០​ចំណុច ដែល​ព្រះពុទ្ធ​ទូន្មាន​អ្នកនយោបាយ​ឲ្យ​ប្រកាន់ខ្ជាប់
10, Mar 2018 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ នៅក្នុង​គម្ពីរ​ទសជាតក ព្រះពុទ្ធ​បាន​បង្រៀន​ស្តេច ឬ មេដឹកនាំ​នូវ​គោលការណ៍​១០​យ៉ាង ដែល​សម័យ​នោះ គេ​ឲ្យ​ឈ្មោះថា ទសពិធរាជធម៌ ឬ​ធម៌​ទាំង​១០​យ៉ាង​។  


 
១) ទាន គឺជា​ការលះបង់​ទ្រព្យធន​របស់ខ្លួន​ចែករំលែក​ដល់​អ្នកដទៃ​។​
២) សីល  គឺ​ការ​សង្រួមកាយ និង​វាចា​គ្រប់គ្រង​ឥរិយាបថ​ឲ្យ​ស្ថិតក្នុង​ក្រមសីលធម៌​ខ្ពស់ ដើម្បី​ជា​គំរូ​ដល់​មនុស្ស​ទូទាំងប្រទេស​។​
៣) បរិច្ចាគ គឺ​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បូជា​សេចក្តី​ស្រណុក​ស្រួល​របស់ខ្លួន​ជូន​ជាតិ និង​ប្រជាជន​។ 
៤) អាជ្ជវៈ គឺ​ភាពស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជារាស្ត្រ​។ 
៥) ម​ទ្ទ​វៈ គឺ​ការប្រព្រឹត្ត​នូវ​ចរិយា​មាយា​ទ​ស្លូតបូត មិន​អាង​ឋានៈ​បុណ្យ​សក្តិ​អំណាច​ឬ​ទ្រព្យសម្បត្តិ ដើម្បី​ជិះជាន់​អ្នកដទៃ​នោះទេ​។​
៦) តបៈ គឺ​ការ​រស់នៅក្នុង​ជីវិត​សាមញ្ញ​មិន​កាន់​ឬ​ក​ខ្ពស់ ដោយ​ទប់ទល់​ជាមួយ​សេចក្តី​អាក្រក់​របស់ខ្លួន​រួមមាន​៖​លោភៈ ទោសៈ និង​មោហៈ​ជាដើម​។ 
៧) អ​កោ​ធន គឺជា​ការ​ទប់​កំហឹង​មិន​ឲ្យ​កើតមាន​នៅក្នុង​ចិត្ត​មិន​ឲ្យ​មក​ក្រៅ តាមរយៈ​ពាក្យសម្តី​ឬ​សកម្មភាព​ណាមួយ​។  
៨) ខន្តី គឺជា​និច្ច​ជា​កាល​បណ្តុះ និង​ប្រព្រឹត្ត​ភាពខន្តី សេចក្តី​អត់ធ្មត់​គ្រប់​ឥរិយាបថ​។ 
៩) អហិង្សា គឺ​ការមិន​ប្រព្រឹត្ត​អំពើហិង្សា​លើ​អ្នកដទៃ ទោះ​ក្នុង​ទម្រង់​ណាក៏ដោយ​។​
១០) អវិរោធនៈ គឺ​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ច្បាប់​រដ្ឋ ដោយ​ប្រាសចាក​អគតិ​ទាំង​៤​។ 
 
​ប្រភព​៖ «​ទស្សនវិជ្ជា​ពិភពលោក​,​ព្រះពុទ្ធសាសនា​» រៀបរៀង​ដោយ ខឿន សា​ឃាង  
 

Tag:
 ព្រះពុទ្ធ​
  ​អ្នកនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com