ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ផលិតផល​កសិកម្ម​អន្តរជាតិ​លើកដំបូង នៅ​ខែមិថុនា​
02, Apr 2017 , 8:19 am        
រូបភាព
រូបភាពពីក្រសួងកសិកម្ម
រូបភាពពីក្រសួងកសិកម្ម
ដោយ:
 
​ក្រុមហ៊ុន Santhai Import Export CO.,LTD គ្រោង​រៀបចំ​ការតាំងពិព័រណ៍​ផលិតផល​កសិកម្ម​អន្តរជាតិ​លើកដំបូង នៅ​កម្ពុជា នៅ​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៧ ។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម​។​


​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្វាគមន៍​ការរៀបចំ ពិព័រណ៍​នេះ​។ លោក​មានប្រសាសន៍ថា ក្រសួងកសិកម្ម​នឹង​ជួយ​សហការ​យ៉ាងសកម្ម​ក្នុងការ​តាំងពិព័រណ៍​នេះ​។ ការលើកឡើង​របស់ លោក វេ​ង សាខុន បែបនេះ​នា​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង Santhai Import Export នៅ​ថ្ងៃទី​២៩​ខែមីនា​។ 
 
​សេចក្ដីជូនដំណឹង​ដដែល​នេះ បញ្ជាក់ថា ពិព័រណ៍​ផលិតផល​កសិកម្ម​អន្តរជាតិ​នេះ នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចិន​ចំនួន ៥០០​ក្រុមហ៊ុន​។ តំណាង​ក្រុមហ៊ុន​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ជាង​៣០០ ក្រុមហ៊ុន អ្នកវិនិយោគទុន​ក្នុងស្រុក និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន នឹងមាន​វត្តមាន​ក្នុង​ពិព័រណ៍​នេះ​។ ជាមួយគ្នានេះ លោក វេ​ង សាខុន ក៏​នឹងធ្វើ​បទ​បង្ហាញ​អំពី​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ផងដែរ​៕
 
 

Tag:
 វេ​ង សាខុន​
  ពិព័រណ៍​ផលិតផល​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com