ពីនេះ ពីនោះ
ពេលខ្លះ អក្សរ «​វ​» អាច​ប្រែ​រូប​ទៅជា​អក្សរ «​ព​»
02, Apr 2017 , 7:30 am        
រូបភាព
នៅក្នុង​ភាសា​ខ្មែរ ពេលខ្លះ អក្សរ «​វ​» អាច​ផ្លាស់ប្តូរ​ទៅជា អក្សរ «​ព​» បាន​។ ពាក្យ​នោះ នៅមាន​អត្ថន័យ​ដើម ដដែល ទោះ​បំ​លែង​អក្សរ «​វ​» ទៅជា​អក្សរ «​ព​» ក៏ដោយ​។​



​ពាក្យ​ទាំងនោះ មានដូចជា ទេវី ឬ ទេពី​, ទេវតា ឬ ទេពតា​, វង្ស ឬ ពង្ស​, វានរ ឬ ពានរ​, វានរី ឬ ពានរី​, វិធី ឬ ពិធី​, វិធុរ ឬ ពិធុរ​, វិន័យ ឬ ពិន័យ​, វិ​ឃាត ឬ ពិឃាត​, វិចិត្រ ឬ ពិចិត្រ​, វិជ័យ ឬ ពិជ័យ​, វិសាខ ឬ ពិសាខ​, វិសាល ឬ ពិសាល​, វិរុទ្ធ ឬ ពិរុទ្ធ​, វិសុទ្ធិ ឬ ពិសុទ្ធិ​, វិសិដ្ឋ ឬ ពិសិដ្ឋ​, វិសេស ឬ ពិសេស​, វិស្ណុ ឬ ពិស្ណុ​, វិរោធ ឬ ពិរោធ ។​ល​។

​ទោះ​ពាក្យ​ខាងលើ អាច​សរសេរ​បាន​ពីរបែប ពោលគឺ មួយ ប្រើ​អក្សរ «​វ​» ហើយ​មួយទៀត ប្រើ​អក្សរ «​ព​» ក៏ដោយ តែ​ពាក្យ​ទាំងនោះ នៅ​រក្សា​អត្ថន័យ​តែមួយ​។ ជាក់ស្តែង ដូចជា​ពាក្យ វង្ស ឬ ពង្ស នៅតែមាន​អត្ថន័យ​ដូចគ្នា​ថា «​ត្រកូល​, ពូជ​, អម្បូរ​»​។ ពាក្យ វង្ស ឬ ពង្ស មិនបាន​ប្រែប្រួល​អត្ថន័យ ដោយសារតែ​ការសរសេរ​ខុសគ្នា​នោះទេ​។​

​ការបកស្រាយ​នេះ គឺ​ពឹង​ផ្អែកលើ​វចនានុក្រម សម្តេច ជួន ណាត ជា​គោល​៕


Tag:
 ពន្យល់
  អក្សរ «វ និង ព»
© រក្សាសិទ្ធិដោយ thmeythmey.com