ពីនេះ ពីនោះ
ព្រះពុទ្ធ​៖ លក្ខណៈសម្បត្តិ​របស់​មេ​ដឹកនាំ​មាន​១០​យ៉ាង​
02, Apr 2017 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ព្រះពុទ្ធ គឺជា​មេដឹកនាំ​គំរូ​មួយអង្គ ដែល​បាន​ណែនាំ​មនុស្ស​រាប់លាន​នាក់ ឲ្យ​ទទួលបាន​សេចក្តីសុខ និង​សុភមង្គល​តាមរយៈ​ទ្រឹស្តី និង​ការប្រតិបត្តិ​ជា​គំរូ​របស់ខ្លួន​។ ក្នុងចំណោម​ទស្សនៈ​របស់​ព្រះអង្គ​ជាច្រើន​នោះ មាន​ទស្សនៈទាន​មួយ ដែល​ព្រះអង្គ​បាន​ណែនាំ​ឲ្យ​អ្នកដឹកនាំ​ត្រូវមាន​លក្ខណៈសម្បត្តិ​១០​យ៉ាង​។  


១) មាន​វ័យចាស់​ល្មម ប្រកបដោយ​សុខភាព និង​វិជ្ជា​ច្រើន​
២) ជា​អ្នក​ដែល​តាំងចិត្ត​នៅ​កណ្តាល​
៣) ជា​អ្នកចេះ​ចាំ​ច្រើន ស្គាល់​បញ្ហា​សង្គម​ដែល​ខ្លួន​គ្រប់គ្រង​
៤) ជា​អ្នក​វៃឆ្លាត​ខាង​រក​ដំណោះស្រាយ​បញ្ហា​
៥) ស្ទាត់ជំនាញ​ពី​គោល​ច្បាប់​គ្រប់គ្រង ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​
៦) ជា​អ្នក​ស្រឡាញ់​ច្បាប់ យក​ច្បាប់​ជាធំ​
៧) ជា​អ្នក​ដែលមាន​ចិត្ត​រឹងប៉ឹង​
៨) ជា​អ្នក​សណ្តោស មានចិត្ត​ទូលាយ និង​ជ្រះថ្លា​
៩) ជា​មនុស្ស​ដែលមាន​សុចរិត និង​ទៀងត្រង់​
១០) ជា​អ្នក​មិន​ជ្រុលនិយម​ក្នុង​លោកធម៌​ទាំង​៨ រួមមាន​៖ មាន​លាភ និង​អត់​លាភ មានយស និង​អពយស មាន​សរសើរ និង​ការស្តីបន្ទោស មាន​សុខ និង​ទុក្ខ​។  
 
​ប្រភព​៖ «​វិទ្យាសាស្ត្រ​នយោបាយ​» រៀបរៀង​ដោយ សាស្ត្រាចារ្យ នួន សុ​ធិ​មន្ត   
 

Tag:
 ព្រះពុទ្ធ​
  ​មេដឹកនាំ
© រក្សាសិទ្ធិដោយ thmeythmey.com