ពីនេះ ពីនោះ
ប្រាប់​ត្រង់​៖ បដា​តម្លៃ​ចំណត​តាម​ផ្សារ គ្មាន​ប្រយោជន៍​
05, Apr 2017 , 9:20 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​តម្លៃ​ចំណត​ជុំវិញ​ផ្សារ គឺជា​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​សះ​។ មិនមែន​រឿង​ចំនួន​លុយ​ដែល​ត្រូវ​បង់​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​មិន​គោរព​ច្បាប់​ទៅវិញ​។ តាំងពីដើម​មក នៅតាម​ផ្សារ គេ​តែង​ដាក់​បដា​ដែល​សរសេរ​តម្លៃ​ចំណត​កង់ ម៉ូតូ និង​រថយន្ត​។ ជាក់ស្តែង ឆ្មាំ​យាម​តែងតែ​ទារ​លើស ហើយ​បើ​មាន​អ្នក​តវ៉ា ឆ្មាំ​ទាំងនោះ ក៏​ឆ្លើយថា «​បដា​នោះ គេ​ចេះតែ​ដាក់​ទេ​»​។ ពេលខ្លះ ពួកគេ​ចេះតែ​ឆ្លើយថា «​ត្រូវ​បង់​ឲ្យ​អ្នកនេះ បង់​ឲ្យ​អ្នកនោះ​!»



​រូបភាព​នៃ​ការមិន​អនុវត្ត​ច្បាប់ បានបង្ហាញ​យ៉ាងច្បាស់​ក្រឡែត ហើយ​មនុស្ស​ទូទៅ​បានដឹង​ឮ និង​ទទួលស្គាល់​គ្រប់ៗ​គ្នា គ្មាន​អ្នកណាម្នាក់​អាច​ដោះស្រាយ​បញ្ហា​នេះ​បានឡើយ​។ ចុះបើ​បដា​នេះ សរសេរ​ដាក់ថា តម្លៃ​ចំណតរថយន្ត ២០០០​ ​តែម្តង​មិនបាន​? ឬក៏​បើ​សរសេរ​ដាក់​តម្លៃ​២០០០​​ហើយ ឆ្មាំ​នឹង​ទារ​ឡើងដល់​៥០០០​​?



© រក្សាសិទ្ធិដោយ thmeythmey.com