ពីនេះ ពីនោះ
ពាក្យ ដែលមាន «​អនុ​» នៅ​ខាងដើម តែង​បង្ហាញ​ពី «​ឋានៈ​ទាប​»
07, Apr 2017 , 7:30 am        
រូបភាព
ភ្នំពេញ​៖ «​អនុ​» គឺជា​និបាតសព្ទ ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​ខាងដើម​នៃ​ពាក្យ​ណាមួយ​។ «​អនុ​» អាច​ប្រែ​បាន​ច្រើនយ៉ាង ដូចជា រង​, បន្ទាប់​, តូច​, តាម ជាដើម​។​



​ជាទូទៅ ពាក្យ ដែល​ផ្សំ​ដោយ «​អនុ​» នៅ​ខាងដើម តែងមាន​លក្ខណៈ​បែប​ស្តាប់បង្គាប់ ឬ​ស្ថិតនៅក្រោម​បញ្ជា​របស់​បុគ្គល​ណា​ម្នាក់​។ ម្យ៉ាងទៀត ពាក្យ ដែលមាន «​អនុ​» នៅ​ខាងដើម ច្រើនតែ​បង្ហាញ​ពី​ឋានៈ ឬ​តួនាទី​អ្វីមួយ ដែលមាន​សិទ្ធិអំណាច តិចជាង​អ្នកដទៃ​។

​ពាក្យ​ដែលមាន «​អនុ​» នៅ​ខាងដើម មានដូចជា អនុការី (​អ្នកធ្វើ​ការរង​), អនុគណ (​គណៈ​បន្ទាប់​, គណៈ​រង​, គណៈតូច​), អនុចារី (​អ្នក​ធ្វើតាម​), អនុត្ថេរ (​ថេរៈ​បន្ទាប់​, ថេរៈ​តូច​), អនុនាយក (​នាយក​បន្ទាប់​, នាយករង​), អនុមន្ត្រី (​មន្ត្រី​បន្ទាប់​, មន្ត្រី​ថ្នាក់​រង​), អនុរដ្ឋលេខាធិការ (​រដ្ឋលេខាធិការ​រង​), អនុវត្ត (​ប្រព្រឹត្ត​តាម​, ធ្វើតាម​) ។​ល​។​

ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​



Tag:
 ពន្យល់ពាក្យ
  «អនុ»
© រក្សាសិទ្ធិដោយ thmeythmey.com