ជាតិ
សង្គមជាតិ
លោក យង់ គិ​ម​អេង​៖ ផលិតផល​គ្រឿង​ស្រវឹង មិន​ផ្តល់​ប្រាក់ចំណេញ​ដល់​កម្ពុជា​ឡើយ​!
17, Apr 2017 , 7:58 pm        
រូបភាព
ដោយ:

​ភ្នំពេញ​៖ លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​(PDP) អះអាងថា ផលិតផល​គ្រឿង​ស្រវឹង ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា​យ៉ាងច្រើន​ស្អេកស្កះ​នេះ មិនបាន​ផ្តល់​ផលចំណេញ​ដល់​សង្គម​កម្ពុជា​ឡើយ​។ ប៉ុន្តែ​គ្រឿង​ស្រវឹង កំពុងតែ​បំផ្លាញ​ពលរដ្ឋ​ខ្មែរ​ទៅវិញ​ទេ​។ 

«​គ្រឿង​ស្រវឹង​បានផ្តល់​ប្រយោជន៍​សម្រាប់​មនុស្ស​ភាគតិច ជាពិសេស​ក្រុមហ៊ុន​លក់​គ្រឿង​ស្រវឹង ប៉ុន្តែ វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​យ៉ាងច្រើន​»​។ នេះ​គឺជា​ការលើកឡើង​របស់ លោក យង់ គិ​ម​អេង ដោយ​បន្ថែមថា តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា គ្រឿង​ស្រវឹង បាន​បង្ក​ឲ្យ​មាន​ជំងឺ​ជាង​២០០​មុខ​ផងដែរ​។ លោក​បញ្ជាក់ថា រដ្ឋ​ទទួលបាន​ប្រាក់​តិចតួច​ពី​អាជីវកម្ម​គ្រឿង​ស្រវឹង ប៉ុន្តែ រដ្ឋ និង​ពលរដ្ឋ ត្រូវ​ចំណាយ​ប្រាក់​ទៅវិញ​យ៉ាងច្រើន ដើម្បី​ជួសជុល​ការខូចខាត​សម្ភារ​ដែល​កើតឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការព្យាបាល​ជំងឺ ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង​ជាដើម​។        
​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក យង់ គិ​ម​អេង ខាងក្រោម​នេះ​៖            


Tag:
 យង់ គិ​ម​អេង​
  ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com