ពីនេះ ពីនោះ
អក្សរ ដែលមាន​សំឡេង​ជា «​ឃោសៈ​» អាច​ក្លាយជា «​អឃោសៈ​»
18, Apr 2017 , 7:30 am        
រូបភាព



អក្សរ ដែលជា​ឃោសៈ (​សំឡេង​ធំ​) អាច​ត្រប់​ទៅជា អឃោសៈ (​សំឡេង​តូច​) វិញ បើ​អក្សរ ជា​ឃោសៈ​នោះ ឈរ​នៅ​ពីក្រោយ អក្សរ ជា​អឃោសៈ​។

​ឧទាហរណ៍ ពាក្យ «​សញ្ញា​» ត្រូវ​អាន​ថា «​ស័​ញ-ញ៉ា​»​។ អក្សរ «​ញ​» ជា​ឃោសៈ ដូច្នេះ​តាម​ធម្មតា ត្រូវ​អាន​ថា «​ញា​»​។ តែដោយសារ អក្សរ «​ញ​» នៅ​ពីក្រោយ អក្សរ «​ស​» ដែលជា​អឃោសៈ អ៊ីចឹង អក្សរ «​ញ​» ក៏​ក្លាយទៅជាអឃោសៈ ដែរ ដោយ​អាន​ថា «​ញ៉ា​» ទៅវិញ​។
 
​នៅមាន​ពាក្យ​ជាច្រើន​ទៀត ដូចជា កញ្ញា​, ចរាចរ​, ចក្រវាល​, ចង្វា​, ចង្វាក់​, ចរិយា​, ចារី​, ចលាចល​, ចេតនា​, ឆាយា​, ឋានានុក្រម​, ឋានានុរូប​,  តារា​, តារាង​, តង្វាយ​, តម្បារ​, តម្រាយ​, តម្រាស់​, តម្រុយ​, តម្រូវ​, តម្រេក​, តម្លា​, តុលា​,  បរាជ័យ​, បរាមុខ​, បរិយាកាស​, បរិយាយ​, បរិវារ​, បរោហិត​, បញ្ញា​, បញ្ញើ​, បដិមា​, បដិលាភ​, បន្លា​, បន្លាច​, បន្លាយ​, បន្លាស់​, បន្លិច​, បន្លំ​, បម្រាប់​, បម្រាម​, បម្រាស់​, បម្រុង​, បម្រើ​, ផលានុផល​, មករា​, វិបស្សនា​, វិប្បដិសារី​, សញ្ញាណ​, សករាជ​, សារាយ​, សាលា​, សាលី​, សាវា​, សាសនា​ ។​ល​។

​យោងតាម​វចនានុក្រម សម្តេច ជួន ណាត ឃោសៈ (​សំឡេង​ធំ​) សំដៅលើ​ព្យញ្ជនៈ ដែលមាន​សំឡេង​គឹកកង គឺ គឃ​ង​, ជឈញ, ឌ​ឍ​​, ទ​ធន​, ព​ភម​, យ​រល​វ​​។

​រីឯ អឃោសៈ (​សំឡេង​តូច​) សំដៅលើ​ព្យញ្ជនៈ ដែល​មិន​គឹកកង​, មិនមាន​សូរសព្ទ​កងរំពង​។ ពួក​អក្សរ​អឃោសៈ មាន​ កខ​, ច​ឆ​, ដ​ឋណ​, ត​ថ​, ប​ផ​, ស​ហឡអ។ នេះ​បើ​ផ្អែកលើ​វចនានុក្រម សម្តេច ជួន ណាត ដដែល​៕




Tag:
 ពន្យល់ពាក្យ
  «ឃោសនិងអឃោស»
© រក្សាសិទ្ធិដោយ thmeythmey.com