ព័ត៍មានសុខភាព
ផ្លែឈើ​ទាំង​១០​ប្រភេទ អាច​ព្យាបាល​ជំងឺ​របស់​អ្នក​ដោយ​មិន​បាត់​ញ៉ាំ​ថ្នាំ​
19, Apr 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ទាំង​១០​ប្រភេទ ដែល​អាចជួយ​ព្យាបាល​ជំងឺ​អ្នក​ដោយ​មិន​ចាំ​បាត់​ប្រើ​ថ្នាំ​ឡើយ​។ តើ​មាន​ផ្លែឈើ​អ្វី​ខ្លះទៅ​?



    ប្រសិនជា​អ្នក​ចង់​ស្រក​ទម្ងន់ បញ្ចុះ​ជាតិ​ស្ករ បញ្ចេញ​ជាតិពុល ឬ​ចង់​ប្រឆាំងនឹង​ភាព​ចាស់​មុន​អាយុ អ្នក​អាច​ពិសារ​ផ្លែ​ស្រការ​នាគ​បាន​។ ជាពិសេស វា​ក៏​អាចជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​ពោះវៀន​ផងដែរ​។​

    ចំពោះ​ផ្លែ​ធុ​រេ​ន​វិញ វា​នឹង​ជួយ​ការពារ និង​ប៉ូវ​ក្រលៀន​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។​
    ប្រសិនជា​អ្នក​ចង់​ការពារ​បេះដូង​អ្នក​ឲ្យ​រឹងមាំ អ្នក​អាច​ញ៉ាំ​ផ្លែ​គូ​លេន​បាន​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ងាយ​ក្តៅ​ក្នុង មិនគួរ​ពិសារ​ច្រើន​ឡើយ​។​
    បើ​អ្នក​ចង់​ប៉ូវ​ឈាម ការពារ​សម្រស់ ព្យាបាល​ជំងឺ​ខ្វះ​ឈាម ជំងឺ​ភ្លេចភ្លាំង ឬ​អាកា​រៈគេង​មិន​លក់ អ្នក​អាច​ពិសារ​ផ្លែ​មៀនបាន​។​
    នៅពេលដែល​អ្នកមាន​អា​ការៈពុល​ឡាន អ្នក​អាច​ញ៉ាំ​ផ្លែ​ស្វាយបាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អាកា​រៈ​អ្នក​ធូរស្រាល​។​
    ចំពោះ​ផ្លែ​ល្ហុង​វិញ វា​នឹង​ជួយ​ជម្រះ​ស្នាម​អ៊ុច​ខ្មៅ​លើ​ផ្ទៃមុខ ថែមទាំង​ជួយ​រំលាយ​អាហារ​អ្នក​ផងដែរ​។​
    បើ​ចេក​វិញ វា​នឹង​ជួយ​អ្នក​ឲ្យ​ងាយស្រួល​បត់ជើងធំ ថែមទាំង​ជួយ​ការពារ​សួត​អ្នក​ផងដែរ​។​
    បើ​អ្នក​ចង់​ប៉ូវ​ឈាម អ្នក​អាច​ពិសារ​ផ្លែ​ទំពាំងបាយជូរ​បាន​។​
    ប្រសិនជា​អ្នក​ចង់​ការពារ​ជំងឺ​ផ្តាសាយ និង​ជំងឺមហារីក អ្នក​អាច​ញ៉ាំ​ផ្លែឈើ​រី​បាន​។​
    ក្រូចឃ្វិច​នឹង​ជួយ​អ្នក​ព្យាបាល​ជំងឺ​ក្អក និង​បំបាត់​ស្លេស្ម​។ ជាពិសេស វា​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទល់លាមក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com