អត្ថបទពាណិជ្ជកម្ម
កម្មវិធីទូរស័ព្ទថ្មីបំផុតរបស់ The Pizza Company បង្កើនភាពងាយស្រួលដល់អតិថិជនទាំងអស់
×
ដឹ ភីហ្សា ខមផេនី មានមោទនភាពជាខ្លាំងក្នុងការប្រកាសដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវកម្មវិធី The Pizza Company KH សម្រាប់ទូរស័ព្ទដៃទំនើប។ កម្មវិធីនេះ មានមុខងារងាយស្រួលួលប្រើប្រាស់ ជាមួយនឹងរូបភាពម្ហូបអាហារ និងតម្លៃតំលៃ ដែលផ្តល់នូវភាពងាយស្រួលក្នុងការបញ្ជាទិញ។ ដឹ ភីហ្សាខមផេនី ជឿជាក់យ៉ាងមុតមាំថាកម្មវិធី The Pizza Company KH សម្រាប់ទូរស័ព្ទដៃនេះ នឹងបង្កើន ភាពងាយស្រួលទ្វេដងដល់អតិថិជនក្នុងការបញ្ជាកុ ម្មង់ទិញទៅកាន់គេហដ្ឋាន រឺការកម្មង់ទិញខ្ចប់យកទៅផ្ទះ។
VIDEO
អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី លោក អ៊ូ គឹមហូវ បានមានប្រសាសន៍ថា៖ «កម្មវិធីថ្មីនេះផ្តល់ភាពងាយស្រួលបន្ថែមទៀតក្នុងការបញ្ជាទិញកុម្ម៉ង់ ដោយគ្រាន់តែជ្រើសរើសរូបភីហ្សា ផាសតា អាហារបន្ទាប់បន្សំ និងភេសជ្ជៈដែលអ្នកចង់ពិសារ។ ជាពិសេសទៀតនោះ កម្មវិធីនេះមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសក្នុងការជ្រើសរើសប្រើ ហើយលោកអ្នកមិនចាំបាច់ចំណាយពេលទៅដល់ហាង និងធ្វើការខលទូរស័ព្ទទៅបញ្ជាទិញកម្មង់ទៀតនោះទេ។ កម្មវិធីនេះក៏អាចបង្ហាញនូវទីតាំងហាង (Outlets) ដែលនៅជិតលោកអ្នកបំផុត។» ជាឧទាហរណ៌ បើអ្នកកំពុងស្ថិតនៅក្នុង គេហដ្ឋានរបស់អ្នក នៅតំបន់ទួលគោកនៅក្នុងតំបន់ទួលគោក កម្មវិធីនេះនឹងបង្ហាញ អំពីចម្ងាយទៅកាន់ហាងដឹ ភីហ្សាខមផេនី នៅ TK Avenue ដែលជាហាងនៅជិតអ្នកជាងគេ ព្រមទាំងបង្ហាញចម្ងាយ និងផ្លូវទីកាន់ហាងថែមទៀតផង។
អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះពី Apple App Store សម្រាប់ទូរស័ព្ទដៃ iPhone និង iPad និងនៅលើ Google Play Store សម្រាប់អ្នកប្រើទូរស័ព្ទ និង Tablet ដំណើរការលើ Android។ ដើម្បីទាញយកកម្មវិធីថ្មីនេះ សូមចូលទៅ App Store ឬក៏ Play Store រួចគ្រាន់តែបញ្ចូលពាក្យថា The Pizza Company KH ហើយចុច download (មិនគិតថ្លៃ)។
ជាមួយគ្នានេះដែរ ដឹ ភីហ្សាខមផេនី ក៏នឹងបន្តនាំមុខគេ ក្នុងការបំពេញសេវាកម្មលំដាប់អន្តរជាតិគ្មានគូប្រៀប និងការចម្អិនភីហ្សាដ៏សែនឈ្ងុយឆ្ងាញ់។ នៅពេលដែលអ្នក នឹកចង់ញ៉ាំភីហ្សា អ្នកគ្រាន់តែបើកកម្មវិធីលើទូរស័ព្ទដៃ តម្រូវការរបស់អ្នកនឹងត្រូវបានបំពេញភ្លាមៗ។
ជាមួយនឹងការបន្តពង្រីកហាងឥតឈប់ឈរជារៀងរាល់ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះ ដឹ ភីហ្សា ខមផេនី មានចំនួន ២៤ហាង ដោយរួមភីហ្សាសាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើបសូរិយា សាខាកាល់ម៉ែត សាខាស្តាតចាស់ សាខាមុនី្នវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹកេងកង សាខាចោមចៅ សាខាព្រែកលៀប សាខាក្រុងប៉ោយប៉ែត និងសាខាភ្នំពេញថ្មី ។
ដំណភ្ជាប់ទៅកាន់កម្មវិធីលើ៖
Apple App Store
https://itunes.apple.com/kh/app/the-pizza-company-kh/id1124047065?mt=8
Google Play Store
https://play.google.com/store/apps/details?id=com.cammob.thepizzacompany&hl=en
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com