ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ត្រប់វែង​អាច​ទប់ស្កាត់​ជំងឺមហារីក​បាន​!!!
23, Apr 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រប់វែង​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ណាស់​។ អង់​ទី​អុកស៊ីដ​ង់​នេះហើយ​ដែល​អាច​ទប់ស្កាត់ និង​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី ដែល​កើតឡើង​ដោយសារ​ការធ្វើ​ប្រតិកម្ម​ម៉េ​តា​ប៉ូលីស​ក្នុង​កោសិកា​។ ត្រង់​វ៉ែ​ង​មាន​សារធាតុ Chlorogenic Acid និង Nasunin ដែល​វា​ទាំងពីរ​នេះ​សុទ្ធសឹងតែ​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី និង​ការពារ​កោសិការ​កុំ​ឲ្យ​មាន​សម្ពាធ​អុកស៊ីតកម្ម​។ ដូច្នេះ ទើប​ត្រប់វែង​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​ប្រឆាំងនឹង​ជំងឺមហារីក​បាន​។


​សារធាតុ Nasunin មិន​ត្រឹម​តែមាន​អង់​ទី​អុកស៊ីដ​ង់​ច្រើន​ទេ ប៉ុន្តែ​ក៏​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការ​កើតជា Angiogenesis ដែល​វា​នឹង​ទៅ​ភ្ញោ​ច​ឲ្យ​មានការ​កើតមាន​សរសៃ​ឈាម​ថ្មីៗ និង​បង្កើន​ការផ្គត់ផ្គង់​ឈាម​។ Nasunin មាន​ក្នុង​អាហារ​តិចតួច​បំផុត តែ​វា​បែរជា​មាន​បែប​ធម្មជាតិ​ក្នុង​ផ្លែ​ត្រប់​វ៉ែ​ង​ទៅវិញ​។ អ្វីដែល​សំខាន់​នោះ​គឺថា សារធាតុ Phytonutrient នេះ​មាន​ច្រើន​ក្នុង​សម្បក​ផ្លែ​ត្រប់​វ៉ែ​ង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com