ពីនេះ ពីនោះ
តើ​ពាក្យ «​វិទ្ធង្សនា​» មានន័យ​ដូចម្តេច​?
26, Apr 2017 , 7:30 am        
រូបភាព



​ពាក្យ «​វិទ្ធង្សនា​» គឺ​សំដៅ​ដល់​សកម្មភាព​ណាមួយ ដែល​បង្ក​ផល​មិន​​ល្អ ឬ​បង្កើត​ភាពវឹកវរ ដល់​ក្រុមមនុស្ស ឬក៏​សង្គម​ទាំងមូល​។

​វចនានុក្រម សម្តេច ជួន ណាត ពន្យល់ថា «​វិទ្ធង្សនា​» គឺជា​ការ​កម្ចាត់​, ការ​កម្ចាត់​បង់​, ការ​រម្លំ​រម្លាយ​, ការបំផ្លិចបំផ្លាញ ឬក៏​ជា អំពើ​បំបះបំបោរ ដើម្បី​រម្លំ​រម្លើង​របប​គ្រប់គ្រង​រដ្ឋ​។ ឧទាហរណ៍​ថា​៖«​គណបក្សនយោបាយ​ទាំងអស់ ពុំគប្បី​ប្រើ​វោហារសាស្ត្រ ដើម្បី​វាយប្រហារ​គ្នា​ទៅវិញទៅមក ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​វិទ្ធង្សនា ដល់​ប្រទេសជាតិ​នោះទេ​»​។


Tag:
 ពន្យល់ពាក្យ
  វិទ្ធង្សនា
© រក្សាសិទ្ធិដោយ thmeythmey.com