ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ថែរក្សា​សក់​កុំ​ឲ្យ​រមាស់​ស្បែកក្បាល​ដោយសារ​បែកញើស​ក្បាល​
26, Apr 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​រដូវក្តៅ​សម្រាប់​ឆ្នាំនេះ មិនមែន​ជាការ​ក្តៅ​ធម្មតា​ទេ គឺ​ក្តៅ​ខ្លាំង​តែម្តង ដូច្នេះ​ការដែល​បែកញើស​ស្បែកក្បាល​គឺជា​រឿង​ដែល​ចៀស​មិន​ផុត​ឡើយ ដែលជា​ហេតុ​នាំ​ឲ្យ​របស់​ស្បែកក្បាល​ជា​ញឹកញាប់​។ ប៉ុន្តែ​អ្នក​ក៏​អាច​បង្ការ​អាកា​រៈ​រមាស់​ដោយសារ​ការ​បែកញើស​ស្បែកក្បាល​នេះ​បាន​តាមរយៈ​ការអនុវត្ត​គន្លឹះ​ថែរក្សា​សក់​ដូចខាងក្រោម​នេះ​៖



​កក់សក់​ជា​ទៀងទាត់​

​យក​ល្អ​គួរតែ​ប្រើ​សាប៊ូកក់សក់​ដើម្បី​កំចាត់​ចោល​នូវ​កោសិកា​ស្បែក​ងាប់ៗ​ចេញពី​ស្បែកក្បាល​ឲ្យ​អស់​ទៅ ព្រោះ​ជាដើម​ហេតុដែល​នាំ​ឲ្យ​កើតរោគ​ផ្សិត​ផង និង​អង្គែរ​ស្បែកក្បាល​ផង​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ប្រើ​សាប៊ូកក់សក់​ពីរ ឬ​បី​ដង​ក្នុង​មួយ​សប្តាហ៍​។ បើសិនជា​អ្នក​បែកញើស​ក្បាល​ខ្លាំងពេក ចូរ​កក់សក់​រាល់ថ្ងៃ​ទៅ​។​

​មិនត្រូវ​ប្រើ​ក្រែ​ម​អប់​សក់​លាប​ដល់​ស្បែកក្បាល​ទេ​
​កាលណា​សក់​រង​ការប៉ះពាល់​ពី​ពន្លឺព្រះអាទិត្យ វា​អាចធ្វើ​ឲ្យ​សក់​ទៅជា​រួញ និង​ស្ងួត​បាន ដូច្នេះ​ដើម្បី​ការពារ​រឿងនេះ​ទាល់តែ​លាប​ក្រែ​ម​អប់​សក់​។ យ៉ាងណាមិញ មិនត្រូវ​លាប​ក្រែ​ម​អប់ស​ក់លើ​ស្បែកក្បាល​ទេ គឺ​លាប​តែ​លើ​សរសៃសក់​បាន​ហើយ ព្រោះ​កាលណា​លាប​ដល់​ស្បែកក្បាល វា​នឹង​បង្កើន​ការ​ប្រឈម​អង្គែរ​ស្បែកក្បាល និង​រមាស់​ស្បែកក្បាល​កាន់តែខ្លាំង​។​

​ចៀសវាង​ការ​លាបថ្នាំ​សក់​
​មែនហើយ ថ្នាំ​ពណ៌​លាប​សក់​ផ្ទុក​ទៅ​ដោយសារ​ធាតុគីមី​ជាច្រើន​ដែល​នាំ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ការ​រមាស់​ស្បេ​ក​ក្បាល​បើសិនជា​អ្នកមាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com