ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទោះបី​ញ៉ាំ​សាប ក៏​មិន​ប្រាកដថា ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ដែរ​
27, Apr 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​អំបិល​តិច មិនអាច​បញ្ចុះ​សម្ពាធ​ឈាម​បានឡើយ នេះ​បើ​យោងតាម​ការសិក្សា​ទៅលើ​បុរស​ស្ត្រី​ចំនួន ២៦០០ នាក់ អស់​រយៈពេល​ជាង ១៦ ឆ្នាំ​។​



​សាស្ត្រាចារ្យ​រង​វេជ្ជបណ្ឌិត Lynn Moore នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Boston សហរដ្ឋ​អា​មេ​រិច​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គ្មាន​ភ​ស្ត​តាង​ដែល​បញ្ជាក់ថា របប​អាហារ​ដែល​មា​

​ជាតិ​សូ​ដ្យូ​ម​ទាប ពិត​ជាមាន​សារៈប្រយោជន៍ ចំពោះ​សម្ពាធ​ឈាម​នោះទេ​។ ការរកឃើញ​នេះ ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ ការណែនាំ​អំពី​របប​អាហារ​អ្នកជំងឺ​ទឹកនោមផ្អែម ឆ្នាំ ២០១៧ ក្នុង​រដ្ឋ​ជីកា​ហ្កូ កាលពី​ថ្ងៃទី ២២-២៦ ខែមេសា​កន្លងទៅនេះ​។​

​វេជ្ជបណ្ឌិត​ម្នាក់នេះ​បាន​បន្ថែម​ផងដែរ​ថា ការណែនាំ​ក្នុងពេល​បច្ចុប្បន្ន ចំពោះ​កម្រិត​ជាតិ​សូ​ដ្យូ​ម​ក្នុងការ​ទទួលទាន​ប្រចាំថ្ងៃ ប្រហែលជា​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។ ការណែនាំ​សម្រាប់​ឆ្នាំ ២០១៥-២០២០ គឺថា សម្រាប់​អ្នកមាន​សុខភាព​ល្អ មិនគួរ​ទទួលទាន​សូ​ដ្យូ​ម​លើសពី ២៣០០ ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា ការសិក្សា​នេះ​បានធ្វើ​ឡើង​អស់​រយៈពេល ១៦ ឆ្នាំ ហើយ​គេ​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​សូ​ដ្យូ​ម​ទាប​ជាង ២៥០០ ក្រាម​ក្នុង​មួយថ្ងៃ នៅតែមាន​បញ្ហា​លើស​សម្ពាធ​ឈាម​ដដែល ហើយក៏​ខ្ពស់ជាង​អ្នក​ដែល​ញ៉ាំ​សូ​ដ្យូ​ម​លើសពី​កម្រិត​នេះ​ផងដែរ​។ ផ្ទុយទៅវិញ ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ប៉ូ​តា​ស្យូ​ម កាល់ស្យូម និង​ម៉ាញេស្យូម​ច្រើន បែរជា​អាច​បន្ថយ​សម្ពាធ​ឈាម គួរ​ឲ្យ​កត់សម្គាល់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com