ពីនេះ ពីនោះ
ជើង​អក្សរ «​ត​» និង ​ជើង​អក្សរ «​រ​» ដែលប្រកបនឹងពាក្យមួយចំនួន អាច​ផ្លាស់ប្តូរគ្នាទៅវិញទៅមកបាន
28, Apr 2017 , 7:30 am        
រូបភាព



នៅក្នុង​ភាសា​ខ្មែរ ជើង​អក្សរ «​ត​» និង ជើង​អក្សរ «​រ​» អាច​ស្ថិតនៅ​ខាងចុង​នៃ​ពាក្យ​ណាមួយ​។

ពាក្យ​ខ្លះ អាច​សរសេរ​បាន​ពីរ​យ៉ាង គឺ​មួយ ដាក់​ជើងអក្សរ «​ត​» នៅ​ខាងចុង ហើយ​មួយទៀត ដាក់​ជើង​អក្សរ «​រ​» នៅ​ខាងចុង​។ បើ​ដាក់​ជើង​អក្សរ «​ត​» គឺ​សរសេរ​តាមបែប​ភាសាបាលី តែបើ​ដាក់​ជើង​អក្សរ «​រ​» គឺ​សរសេរ​តាមបែប​ភាសាសំស្ក្រឹត​។ ប៉ុន្តែ​ពាក្យ​នោះ នៅតែ​រក្សា​អត្ថន័យ​តែមួយ​ដដែល ទោះជា​ដាក់​ជើង​អក្សរ «​ត​» ឬ ជើង​អក្សរ «​រ​» ក៏ដោយ​។

​ពាក្យ​ដែលមាន​ជើង​អក្សរ «​ត​» ឬ ជើង​អក្សរ «​រ​» នៅខាងចុង មានដូចជា មិត្ត (​បាលី​) ឬ មិត្រ (​សំស្ក្រឹត​), ចិត្ត (​បាលី​) ឬ ចិត្រ (​សំស្ក្រឹត​), បុត្ត (​បាលី​) ឬ បុត្រ (​សំស្ក្រឹត​), គោត្ត (​បាលី​) ឬ គោត្រ (​សំស្ក្រឹត​) ។​ល​។​

​ប្រភព​៖ វចនានុក្រម សម្តេច ជួន ណាត​

Tag:
 ពន្យល់ពាក្យ
  ជើងតនិងជើងរ
© រក្សាសិទ្ធិដោយ thmeythmey.com