ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​៖ គន្លឹះ​ពីរ​យ៉ាង ដែល​អាចជួយ​ឲ្យ​ធ្មេញ​សបាន​ម៉ា​អ៊ែ​ម​!!
29, Apr 2017 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​មានបាន​ឆ្លុះកញ្ចក់​មើល ហើយ​ឃើញថា ធ្មេញ​របស់​អ្នក​លែង​ស​ទៀត​ដូច​មុន​ដែរ​ទេ​? មែនហើយ ការដែល​មាន​កំណក​ព​ណ៌​លឿងៗ​ដោយសារតែ​កាហ្វេ និង​អាហារ​អាចធ្វើ​ឲ្យ​ភាព​ស​ស្អាត​របស់​ធ្មេញ​បាត់បង់​បាន​។​



​កាលណា​ដែល​ធ្មេញ​មិនមាន​ភាព​ស​ស្អាត វា​ច្រើនតែ​ធ្វើ​ឲ្យ​មានការ​ថយចុះ​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​នៅពេល​អ្នក​ញញឹម​ច្រើន​។ ទោះបីជា​យ៉ាងណាក៏ដោយ មាន​របស់​ពីរ​យ៉ាង​ដែល​អាចជួយ​ឲ្យ​ធ្មេញ​កាន់តែ​ស​ស្អាត​បាន​។​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​

​បើសិនជា​ធ្មេញ​អ្នកមាន​កំណក​ជាប់​ដោយសារតែ​ជាតិ​នីកូទីន ឬ​កាហ្វេ ទឹកខ្មេះ​ផ្លែ​ប៉ោម​អាចមាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​។ យ៉ាងណាមិញ អ្នក​ត្រូវតែ​ប្រាកដថា អ្នក​បាន​តាមដាន​ការព្យាបាល​នេះ​យ៉ាងហោចណាស់​មួយខែ​ដែរ​។ ចូរ​ដុស​សម្អាត​ធ្មេញ​ដោយ​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម ប៉ុន្តែ​ចូរ​ប្រាកដថា​អ្នកធ្វើ​បាន​ដុស​សម្អាត​ធ្មេញ​ជាមួយនឹង​ថ្នាំដុសធ្មេញ​មួយតង់​ទៀតហើយ ។ ចូរ​ចាំ​ថា ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ជាតិ​អាស៊ីត​ច្រើន​ដែល​អាច​បំផ្លាញ​ស្រទាប​ការពារ​របស់​ធ្មេញ​បាន​។ វា​នឹង​កាន់តែ​ល្អ​ថែមទៀត​បើសិនជា​ថ្នាំដុសធ្មេញ​អ្នក​មិនមាន​ជាតិ​ហ្លរ​អ័​រ៉ា​យ ឬ​លាង​សម្អាត​មាត់​ជាមួយនឹង​ទឹក​ដើម្បី​បញ្ចេញ​ជាតិ​អាស៊ីត​ដែលជា​ប់​ធ្មេញ​ចោល​។​

​ញ៉ាំ​ផ្លែ​ប៉ោម និង​ឃឹ​ន​ឆាយ​

​វិធី​ព្យាបាល​បញ្ហា​ធ្មេញ​លាង​ឲ្យ​មក​ស​វិញ​មួយ​នេះ នឹង​ជួយ​ឲ្យ​មាត់​ផលិត​ទឹកមាត់​កាន់តែច្រើន​ដើម្បី​អាច​បោសសម្អាត​កំទិចកំទី​ដែល​ជាប់​នៅ​ចន្លោះ​ធ្មេញ​បាន​។ ម្យ៉ាងវិញទៀត អ្នក​ក៏​អាច​ញ៉ាំ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ផ្ងែ​ម​ដើម្បី​ជំរុញ​ដល់​ការផលិត​ទឹកមាត់​កាន់តែច្រើន​បានដែរ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖  www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com