ជាតិ
កម្ពុជា ស្នើ​ឲ្យ​ចិន​ជួយ​បង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន​៣០​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៨ ​
29, Apr 2017 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើ​ឲ្យ​ភាគី​ចិន​ជួយ​បង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា​ឲ្យ​បាន​៣០​ម៉ឺន​តោន នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ការស្នើ​របស់លោក ហោ ណាំហុង នេះ​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក យ៉ាង ជា​ឈី​(YANG Jiechi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​២៧ មេសា​។​



​រដ្ឋាភិបាល​ចិន បាន​ព្រមព្រៀង​បង្កើន​កូតា​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ ចិន​ទិញ​អង្ករ​ចំនួន ៦,៧​ម៉ឺន​តោន​ស្មើនឹង ៤០​ភាគរយ​នៃ​ចំនួន​សរុប ខណៈដែល​សហភាព​អឺរ៉ុប​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៨,៤​ម៉ឺន​តោន  ស្មើ​ពាក់កណ្ដាល​នៃ​បរិមាណ​នាំចេញ​សរុប ។ សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​បំផុត​របស់​កម្ពុជា ។ នេះ​បើតាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​៕

© រក្សាសិទ្ធិដោយ thmeythmey.com