ជាតិ
ពីនេះ ពីនោះ
៨​ចំណុច​ដែល​អ្នកនិពន្ធ John C. Maxwell និយាយ​ពី​«​ភារកិច្ច​របស់​អ្នកដឹកនាំ​»
30, Apr 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​លោក John C. Maxwell ត្រូវបានគេទទួលស្គាល់​ថា ជា​អ្នកជំនាញ​ផ្នែក​ភាពជា​អ្នកដឹកនាំ​, ជា​វាគ្មិន​, និង​ជា​អ្នកនិពន្ធ​សៀវភៅ​ដ៏​ល្បី​ម្នាក់​នៅក្នុង​ពិភពលោក​ជាដើម​។ សារព័ត៌មានថ្មីៗ សូម​ដកស្រង់​ទស្សនៈ​របស់​ជនជាតិ​អាមេរិក John C. Maxwell នៅក្នុង​សៀវភៅ​«​ភាពជា​អ្នកដឹកនាំ ៥​កម្រិត​» ដែល​ប្រែ​សម្រួល​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ​ម៉ាញ​ប៉ុ​ក្ស​របស់លោក គឹម ចាន់ណា ដូចខាងក្រោម​៖

១. ភាពខ្លាំង ឬ​ខ្សោយ​នៃ​ភាពជា​អ្នកដឹកនាំ​ស្ថិតនៅលើ​ការធ្វើឱ្យមាន​ការផ្លាស់ប្តូ​រ និង​ជំរុញឱ្យមាន​ការរីកចម្រើន​

២. ភាពជា​អ្នកដឹកនាំ​ដ៏​ល្អ​ពុំមែន​ការធ្វើ​ឱ្យតែ​ខ្លួនឯង​រី​កច​ម្រើ​នោះទេ តែ​ជាការ​ធ្វើឱ្យ​ក្រុមការងារ​រីកចម្រើន​

៣. អ្នកដឹកនាំ​ដ៏​ល្អ​ពុំមែន​គ្រាន់តែ​សាង​បរិយាកាស​ការធ្វើ​ការឱ្យ​ល្អ​ប៉ុណ្ណោះ​ទេ តែ​គេ​នឹងធ្វើ​ការ​ផ្សេងៗ​ឱ្យ​សម្រេច​ជា​ផ្លែផ្ការ​ផងដែរ​

៤. អ្វី​គ្រប់យ៉ាង​សុទ្ធតែ​ចម្រើន​រុងរឿង និង​រលាយ ដោយសារតែ​ភាពជា​អ្នកដឹកនាំ​របស់​អ្នកដឹកនាំ​

៥. អ្នកដឹកនាំ​អន់ៗ តែមាន​តំណែង​ល្អ រីឯ អ្នកដឹកនាំ​ល្អៗ តែ​គ្មាន​តំណែង​អ្វី​ឡើយ​

៦. ការ​មានមុខ​តំណែង​ជា​អ្នកដឹកនាំ​គ្មានអ្វី​ត្រូវ​ខូចខាត​នោះទេ តែ​ការប្រើ​មុខតំណែង​បង្គាប់បញ្ជា​ឱ្យ​អ្នកដទៃ​ធ្វើតាម​នោះ គឺជា​រឿង​កំហុសឆ្គង​

៧. អ្នកដឹកនាំ​ដែល​បំពេញ​ស្នាដៃ​បានល្អ​ប្រសើរ ពុំមែន​ដោយសារតែ​អំណាច​របស់គេ​នោះទេ តែ​ដោយ​សមត្ថភាព​ក្នុង​ការផ្តល់អំណាច​ឱ្យ​បុគ្គលិក​

៨. អ្នកដឹកនាំ​ដែល​អាង​មុខតំណែង​មិនសូវមាន​បារមី និង​ថាមពល​ក្នុងការ​អូសទាញ ហើយ​បុគ្គល​ទាំងនោះ​ក៏​មិនចាំបាច់​ត្រូវ​ស្តាប់​បញ្ជា​អ្វី​ដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com