ជាតិ
ពីនេះ ពីនោះ
កុំ​ស្នេហា​ជាតិ​តែ​មាត់ ធ្វើ​ផង​ទើប​ខ្លាំង​! ​
30, Apr 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
កុំ​ស្នេហា​ជាតិ​តែ​មាត់ ធ្វើ​ផង​ទើប​ខ្លាំង​!
​កំណាព្យ​បទ ផ្កាឈូក​រីក​


-​ស្នេហា​ជាតិ ឃ្លាត​ចាប់​នឹក ព្រឹក​យប់​ថ្ងៃ​
​ស្នេហា​ជាតិ ព្រួយ​ស្ទើរ​ក្ស័យ ដល់​ខេមរា​
​ស្នេហា​ជាតិ ទោះបី​ឃ្លាត ដល់​ទីណា​
​ស្នេហា​ជាតិ ឮ​គេ​ថា ជា​ហូរហែ​។​

-​ត្រឹម​និយាយ ងាយស្រួល​ណាស់ ច្បាស់​រត់មាត់​
​ត្រឹម​និយាយ ដល់​ធ្វើ​ភ្លាត់ មាត់ចាប់​ប្រែ​
​ត្រឹម​និយាយ ថា​ស្រឡាញ់ ពេញចិត្ត​ស្នេហ៍​
​ត្រឹម​និយាយ ស្រឡាញ់​ខ្មែរ ថា​តាម​គ្នា​។​

-​ពេលធ្វើ​ផ្សេង កេងចំណេញ ពេញបន្ទុក​
​ពេលធ្វើ​ផ្សេង ខ្លះ​ចាក់រុក មិន​ខ្លា​ចពៀរ​
​ពេលធ្វើ​ផ្សេង លេង​ថ្ពឹនភ្នែក ហែក​ជាន់គ្នា​
​ពេលធ្វើ​ផ្សេង ខ្លះ​កេង​កៀរ ទ្រព្យ​រដ្ឋា​។​

-​បើ​គិត​ជាតិ ឃ្លាតឆ្ងាយ​ច្បាប់ យ៉ាប់​ខ្លាំងណាស់​
​បើ​គិត​ជាតិ ដឹង​ខុស​ច្បាស់ ផ្លាស់​អាត្មា​
​បើ​គិត​ជាតិ ប្រឹង​រួមគ្នា ជា​ខេមរា​
​បើ​គិត​ជាតិ សូម​ឲ្យ​ថា ហើយ​ហ៊ាន​ធ្វើ​។​

និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!





© រក្សាសិទ្ធិដោយ thmeythmey.com