ពីនេះ ពីនោះ
តើ​អ្វី​ទៅជា «​កម្ដៅ​តំបន់​ទីក្រុង​» និង «​កម្ដៅ​ភពផែនដី​»?
01, May 2017 , 5:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​កម្ដៅ​តំបន់​ទីក្រុង​» និង «​កម្ដៅ​ភពផែនដី​»  ជា​ពាក្យ​ដែល​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​។



​ពាក្យ «​កម្ដៅ​តំបន់​ទីក្រុង​» Urban Heat Island គឺជា​កម្ដៅ​ក្នុង​តំបន់​ទីក្រុង​មួយ ធៀប​ទៅនឹង​តំបន់​ជនបទ​ដែល​នៅ​ជុំវិញ ហើយ​បណ្ដាលមកពី​សកម្មភាព​មនុស្ស ការប្រែប្រួល​លំហូរ​ច្រោះ ការ​រាំងខ្ទប់ កម្ដៅ​មកពី​ព្រៃ​ក្រាស់ ការប្រែប្រួល​ផ្ទៃ​អាល់បេដូ (Albedo) ការបំពុល និង​អាអេរ៉ូសូល (Aerosol) ។​ល​។​

​ពាក្យ «​កម្ដៅ​ភពផែនដី​» Global warming ការប្រែប្រួល​សីតុណ្ហភាព​ខ្យល់​លើ​ផ្ទៃផែនដី​ហៅថា សីតុណ្ហភាព​ភពផែនដី ដែល​បាន​កើតឡើង​ដោយសារ​កំណើន ផល​ផ្ទះ​កញ្ចក់ បង្កឡើង​ដោយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​ខ្យល់​៕

-ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)​

Tag:
 Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com