កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ដាក់​ឲ្យ​ដេញថ្លៃ​ដើម្បី​បាន​សិទ្ធិ​ផ្សាយ World Cup លើ​យន្តហោះ និង​នាវា​
02, May 2017 , 5:12 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បាន​បើក​ឲ្យ​ដេញថ្លៃ​ដើម្បី​ទទួលបាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​យន្តហោះ និង​កប៉ាល់ ពី​ការប្រកួត​ពានរង្វាន់​ពិភពលោក FIFA World Cup នៅ​រុស្ស៊ី​ឆ្នាំ​ក្រោយនេះ​។​



​បើ​យោងតាម Channel News Asia ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមេសា​កន្លងទៅ FIFA បាន​បញ្ជាក់ថា​អ្នកដំណើរ​តាមផ្លូវ​អាកាស និង​តាម​នាវា​នៅ​ជុំវិញ​ពិភពលោក អាច​រីករាយ​ជាមួយនឹង​ការ​ទស្សនា​ការផ្សាយ​បន្ត​ផ្ទា​ល់ពី​ការប្រកួត​ព្រឹត្តិការណ៍ World Cup នៅនឹងកន្លែង​តែម្តង ហើយ​វា​ក៏​ជាការ​ផ្លាស់ប្តូរ​អារម្មណ៍​មួយ​ផ្លែ​ក​មិន​ធ្លាប់មាន​ពីមុនមក​ផងដែរ​។​

​លើសពីនេះទៅទៀត​នោះ ការដាក់​ឲ្យ​ដេញថ្លៃ​ដើម្បី​ទទួលបាន​សិទ្ធិ​ផ្សាយ​តាម​យន្តហោះ និង​នាវា​នេះ FIFA ក៏​បញ្ចូល​ទាំង​ការប្រកួត​ពាន Confederations Cup ឆ្នាំ ២០១៧ នៅ​រុស្ស៊ី និង​ការប្រកួត​បាល់ទាត់ World Cup នារី ឆ្នាំ​២០១៩​នៅ​ប្រទេស​បារាំង​ផងដែរ​៕

Tag:
 បាល់ទាត់​
  FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com