ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារដែលមនុស្សអាយុខ្ទង់ ៥០ឆ្នាំ គួរចៀសវាង
× ដល់ពេលដែលអ្នកឈានជើងចូលដល់អាយុខ្ទង់ ៥០ឆ្នាំ វាគឺជាពេលវេលាដ៏សំខាន់មួយដែលអ្នកត្រូវយល់ដឹងអំពីសារៈសំខាន់នៃការចៀសវាងអាហារជាច្រើនដែលរាងកាយលែងនឹងមានសមត្ថភាពទទួលយកទៀត។ ថ្វីបើអ្នកជំនាញជាច្រើនមិនបានសង្កត់ធ្ងន់ទៅលើអាហារអ្វីមួយដែលត្រូវតមមួយរយភាគរយមែណក៏ដោយ តែពួកគេក៏បានបង្ហាញថាអ្នកគួរតែញ៉ាំអាហារទាំងអស់នោះបានតែម្តងម្កាល ឬកម្រិតមធ្យម។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកប្រហែលជាត្រូវចៀសវាង៖
អាហារពេលថ្ងៃត្រង់ដែលមានសាច់ជាប់ខ្លាញ់ច្រើន
អាហារជាប្រភេទសាច់ជាប់ខ្លាញ់មិនដែលមិនល្អសម្រាប់មនុស្សវ័យក្មេងទេ ព្រោះវាជាតម្រូវការរបស់ពួកគេដើម្បីលូតលាស់ ហើយក៏ធ្វើឲ្យកាឡូរីក្នុងខ្លួនដែលលើសក្រោយពីញ៉ាំរួចរលាយបាត់វិញតាមរយៈការហាត់ប្រាណដែរ។ ប៉ុន្តែអ្វីៗអាចនឹងផ្លាស់ប្តូរនៅពេលអ្នកអាយុកាន់តែច្រើន។ បើសិនជាអ្នកញ៉ាំអាហារនេះទៀត វាគ្រាន់តែធ្វើឲ្យរាងកាយពិបាករំលាយ និងកើនចំនួនកូឡេស្តេរ៉ុលក្នុងឈាមប៉ុណ្ណោះ។ យកល្អគួរតែញ៉ាំសាច់សុទ្ធ ឬសាច់មាន់គ្មានស្បែក វិញទើបល្អព្រោះមានកាឡូរី និងខ្លាញ់ទាប។
ជ្រួកប្រៃៗ
មែនហើយ ជ្រូកប្រហែលជាមើលទៅគ្មានអ្វីផ្តល់គ្រោះថ្នាក់ទេ ហើយក៏ឆ្ងាញ់ណាស់ដែរ ប៉ុន្តែវាមិនមែនជាជម្រើសផ្តល់សុខភាពនោះទេ។ ចំពោះជ្រួកដែលមានជាតិប្រៃ ឬសូដ្យូមខ្ពស់ អាចនឹងធ្វើឲ្យរាងកាយហើម និងបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ថែមទៀត។ ដូច្នេះគួរតែកាត់បន្ថយវាហើយ។
ស៊ុបអាហារកំប៉ុង
នេះក៏មិនខុសគ្នានឹងជ្រួកដែរ គឺស៊ុបអាហារកំប៉ុងមានជាតិសូដ្យូមខ្ពស់ដូចគ្នា។ ថ្វីត្បិតតែស្រុកខ្មែរយើងមិនមានប្រភេទស៊ុបនេះក៏ដោយ តែវាគឺជាអ្វីដែលយើងគួរដឹង និងព្យាយាមចៀសវាងដែរ។ ដូច្នេះ យកល្អគួរតែធ្វើស៊ុបញ៉ាំដោយខ្លួនឯង ដោយធ្វើយ៉ាងណាកុំឲ្យប្រើជាតិប្រៃច្រើនពេក។
ភេសជ្ជៈមានជាតិហ្គាសផ្អែមៗ
យោងទៅតាមសមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិកបានឲ្យដឹងថា មនុស្សយើងគួរតែកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែមៗ។ ភេសជ្ជៈមានជាតិហ្គាសផ្អែម ៣៥៤មីលីលីត្រមានជាតិកាបូអ៊ីដ្រាត ៤០ក្រាម និង កាឡូរី ១៥០កាឡូរី។ មានន័យថា វាស្មើនឹងជាតិស្ករប្រមាណ ១០ស្លាបព្រាកាហ្វេទៅហើយ។ ចំនួននេះក៏ស្មើនឹងភេសជ្ជៈប៉ូវកម្លាំងដែរ។ ដូច្នេះ យកល្អគួរតែជ្រើសរើសទឹក ឬភេសជ្ជៈសាបធម្មតា ឬទឹកផ្លែឈើស្រស់វិញទៅ។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com