ពីនេះ ពីនោះ
កុំ​ចេះតែ​បន្ទោស​អ្នកកាសែត​!
03, May 2017 , 6:03 pm        
រូបភាព
ដោយ: ថ្មីៗ

​កំណាព្យ​បទ ពាក្យ​៦
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​ពេល​សង្គ្រាម​ចេញ​រាយការណ៍​
​ស្រុក​សុខា​បន្ត​ផ្សាយ​
​រក​ដៃគូ​ពី​ជិត​ឆ្ងាយ​
​បោះទុន​ចាយ​ចូល​រកស៊ី​។​

-​រឿង​សេដ្ឋកិច្ច​និង​សង្គម​
​គ្រប់​ខេត្ត​ឃុំ​ទាំង​ធានី​
​នយោបាយ​ផ្សាយ​គ្រប់​ទី​
​ឲ្យ​ភាគី​លោក​បានដឹង​។​

-​នាំពាក្យ​រាស្ត្រ​ដាស់​មន្ត្រី​
​អស់​កុង​សី​លោក​កុំ​ខឹង​
​ដឹង​បញ្ហា​គួរតែ​ប្រឹង​
​កុំ​សម្លឹង​គុំ​សម្លាប់​។​

-​គ្រប់​រឿង​ដែល​យើង​ផ្សាយ​ចេញ​
​ពិត​ចំណេញ​ពួកយើង​ប្រាប់​
​បើ​ដោះស្រាយ​ដោយ​គោល​ច្បាប់​
​ដែលមាន​ស្រាប់​ក្នុង​រដ្ឋា​។​

-​កុំ​បន្ទោស​អ្នកកាសែត​
​ព្រោះតែ​ហេតុ​គ្នា​រាយការណ៍​
​រឿង​ពិត​ធ្វើ​ព្រោះ​ខេមរា​
​កេរ្តិ៍​រដ្ឋា​យើង​វិញ​ទេ​។​


© រក្សាសិទ្ធិដោយ thmeythmey.com