ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គួរ​ជ្រើសរើស​អាហារ​ទាំងនេះ​
04, May 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​យើង​និយាយ​ដល់​ការ​បង្គ្រប់​ជាតិ​ទឹក គឺ​គ្មានអ្វី​ក្រៅពី​ទឹក​ឡើយ​ដែល​អាច​ធ្វើបាន​។ យ៉ាងណាមិញ ការ​ញ៉ាំ​ទឹកតែ​មួយ​មុខ​អាច​ពេលខ្លះ​ជា​រឿង​គួរ​ឲ្យ​ធុញទ្រាន់​ដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​យើង​ងាក់​មក​រដូវ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ តែ និង​ភេសជ្ជៈ​ផ្សេងៗ​ដើម្បី​បំបាត់​ភាព​ស្រេកទឹក​។ យ៉ាងណាមិញ ភេសជ្ជៈ​មួយចំនួន​ដូចជា ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ទឹក​ផ្លែឈើ​កំប៉ុង​គឺមាន​ជាតិ​ស្ករ​ខ្ពស់​ដែល​វា​មិនល្អ​ចំពោះ​សុខភាព​ឡើយ​។​



​យក​ល្អ​គួរតែ​ជ្រើសរើស​អាហារ​ដូចខាងក្រោម​នេះ​វិញ​ព្រោះ​វា​សម្បូរ​ជាតិ​ទឹក​ដែល​រាងកាយ​ត្រូវការ​៖

ត្រសក់​៖ មាន​ជាតិ​តឹក ៩៩​ភាគរយ​ដែល​អាច​បំបាត់​ការ​ស្រេក​ទឹកបាន​។ ក្រៅពីនេះ​វា​មាន​ជាតិ​សរសៃ និង​វីតាមីន C ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​។​
ផ្លែ​ឪឡឹក​៖ ផ្លែឈើ​នេះ​មាន​ជាតិ​ទឹក​រហូតដល់ ៩២​ភាគរយ ហើយក៏​ជា​ផ្លែឈើ​ដ៏​ពេញនិយម​សម្រាប់​រដូវក្តៅ​ដែរ​។ ផ្លែ​ឪឡឹក​ក៏មាន​ជាតិ​កាលស្យូម អំបិល ព្រមទាំង​ម៉ាញ៉េ​ស្យូ​ម​ដែលមាន​សារៈសំខាន់​ជួយ​ការពារ​កុំ​ឲ្យ​ខ្សោះ​ជាតិ​ទឹកបាន​។​
ស្ត្រ​បឺ​រី​៖ ផ្លែឈើ​ដ៏​ផ្អែម​ឆ្ងាញ់​នេះ​មិន​ត្រឹមតែ​ជាទី​ពេញនិយម​ទេ តែ​ក៏​អាច​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បានដែរ​។ ស្ត្រ​បឺ​រី​មាន​ជាតិ​ទឹក​រហូតដល់ ៩២​ភាគរយ ជាមួយគ្នា​នឹង​វីតាមីន C និង​ជាតិ​សរសៃ​ដ៏​ច្រើន​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com