ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រូ​ខូ​លី មាន​លក្ខណៈសម្បត្តិ​ពិសេស​អាច​ប្រឆាំង​ការកើត​ជំងឺមហារីក​បាន​
05, May 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​ធ្លាប់​លឺ​ច្រើន​ហើយ​អំពី​គុណប្រយោជន៍​នៃ​បន្លែ​ពណ៌​បៃតង​។ ប៉ុន្តែ​ឱកាស​នោះ​គឺថា អ្នក​នៅតែ​មិនបាន​បញ្ចូល​វា​ទៅក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន​នៅឡើយ​ទេ​។ មែនហើយ ដោយសារតែ បន្លែ​គឺជា​អាហារ​ដែល​សម្បូរ​ជីវជាតិ ហើយ​អាចជួយ​បង្ការ​ជំងឺ​ជាច្រើន និង​ថែរក្សា​សុខភាព​ល​ល្អ​ថែមទៀត​។ យ៉ាងណាមិញ ប្រូ​ខូ​លី​គឺជា​បន្លែ​ពណ៌​បៃតង​មួយ​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងប្រទេស​កម្ពុជា​យើង​។​



​ការសិក្សា​ភាគច្រើន​បាន​ផ្តោត​សំខាន់​ទៅលើ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ប្រូ​ខូ​លី​។ យ៉ាងណាមិញ មានការ​ស្រាវ​ជ្រា​មួយចំនួន​តូច​និយាយថា ស្នូល​របស់​ប្រូ​ខូ​លី​ក៏មាន​សារធាតុ Phenolic ខ្ពស់ ហើយក៏​មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើន​សម្រាប់​ប្រឆាំងនឹង​សកម្មភាព​របស់​មហារីក​ដែរ​។​

​ប្រូ​ខូ​លី​គួរតែ​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​របប​អាហារ​ប្រឆាំងនឹង​មហារីក​។ ពពួក​បន្លែ​បែបនេះ​មាន​សារធាតុ​មួយ​ឈ្មោះថា Sulforaphane ដែលមាន​នាទី​ប្រឆាំងនឹង​មហារីក​តែម្តង​។ ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​ប្រូ​ខូ​លី និង​ការ​ប្រឈម​ជំងឺមហារីក​ត្រូវបាន​សិក្សា​យ៉ាង​ទូលំទូលាយ​។ ការ​ស្រាវ​ជ្រា​មួយចំនួន​ក៏​មិនអាច​បង្ហាញ​លទ្ធផល​វិជ្ជមាន​អំពី​រឿងនេះ​ដែរ​។ ប៉ុន្តែ​មានការ​សិក្សា​ខ្លះ​និយាយថា អ្នក​ដែល​ញ៉ាំ​ប្រូ​ខូ​លី​ច្រើន​អាច​កាត់បន្ថយ​ការកើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ វា​ក៏​ត្រូវបាន​គេ​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​ប្រូ​ខូ​លី​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ និង​សួត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com