ជាតិ
ពីនេះ ពីនោះ
តើ «​កម្ពស់​ទឹកភ្លៀង​» និង «​កម្ពស់​រលក​ធំ​» ជា​អ្វី​?
04, May 2017 , 4:18 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​កម្ពស់​ទឹកភ្លៀង​» និង  «​កម្ពស់​រលក​ធំ​» ជា​ពាក្យ​ដែល​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ​។



​ពាក្យ «​កម្ពស់​ទឹកភ្លៀង​» Rainfall ជា​បរិមាណ​ទឹក​ដែល​ធ្លាក់ចុះ​ក្នុង​ទម្រង់​ជា​ទឹកភ្លៀង ព្រឹល​។​ល​។ ក្នុង​រយៈពេល​មួយ​នៅ​តំបន់​ណាមួយ ដែលជា​ធម្មតា ស្ដែងចេញ​ជា​កម្ពស់​ទឹក​នៃ​ស្ថានីយ​វាស់កម្ពស់​ទឹកភ្លៀង​។​

​ពាក្យ «​កម្ពស់​រលក​ធំ​» Significant wave height ជា​កម្ពស់​មធ្យម​របស់​រលក​សមុទ្រ​ស្មើនឹង​មួយ​ភាគបី​នៃ​កម្ពស់​រលក​ដែល​ខ្ពស់បំផុត (​ពី​ផ្ទៃ​រហូតដល់​កំពូល​) ចេញពី​សមុទ្រ​និង​ប៉ោង​ធំ​ក្នុង​រយៈពេល​ណាមួយ​៕

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)​។​


Tag:
 Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com