ពីនេះ ពីនោះ
​រវាង​ពាក្យ​«​ចៀស​» និង​«​ជៀស​» មួយណា​ទើប​ត្រឹមត្រូវ​?
06, May 2017 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការសរសេរ​ពា​ក្យ​ប្រចាំថ្ងៃ គេ​កម្រ​ឃើញ​មាន​សាធារណជន សរសេរ​ពាក្យ​ថា​«​ចៀស​» ណាស់​នៅក្នុង​សំណេរ​។ ផ្ទុយ​មកវិញ​នៅក្នុង​សំណេរ គេ​ឃើញ​សរសេរ​ច្រើន​ពាក្យ​ថា​«​ជៀស​» ជាពិសេស​ដូចជា​ពាក្យ​ថា «​ជៀសវាង​»​ជាដើម​។ ប៉ុន្តែ​សម្រាប់​អ្នកសរសេរ​ពាក្យ​ថា​«​ចៀស​, ចៀសវាង​» ជាដើម តើ​ខុស​ដែរឬទេ​?



​ផ្អែក​តាម​ការកំណត់រ​បស់​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ទាំងពីរ​នេះ គឺអាច​សរសេរ​បាន​ដូចគ្នា ហើយក៏​ត្រឹមត្រូវ​ដូចគ្នា​។​

​ពាក្យ​«​ចៀស​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា គេចចេញ​, ដើរ​វាង​, ថយ​ចេញ​, ដើរ​ងាក​បែរ​មិន​ឲ្យ​ប៉ះ​ទ​ង្កិ​ច​គ្នា​។ ឧទាហរណ៍​៖ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ​!, ផ្លូវ​នេះ​តូចចង្អៀត​ណាស់ រកតែ​ចៀស​គ្នា​មិន​រួច​។​

​ជាទូទៅ​ពាក្យ​នេះ គេ​និយម​សរសេរ​ផ្សំ​ជាមួយ​ពាក្យ​«​វាង​» ដែល​សរសេរថា «​ចៀសវាង​» ឬ​«​ជៀសវាង​»​ក៏បាន​៕​

© រក្សាសិទ្ធិដោយ thmeythmey.com