ជាតិ
នយោបាយជាតិ
ឯ.ឧ សម រង្ស៊ី បន់ស្រន់ឲ្យសម្តេច ហ៊ុន សែន ឆាប់ជាសះស្បើយ រូបសម្តេច ហ៊ុន សែន សម្រាកព្យាបាលជំងឺ( ពីហ្វេសប៊ុកសម្តេច) ឯរូបសម្តេច សំពះគ្នាជាមួយឯកឧត្តម សម រង្ស៊ី នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ ២០១៥ (រូបពី Press OCM
×
អតីតប្រធានគណបក្សសង្គ្រោះជាតិឯកឧត្តម សម រង្ស៊ី បានបន់ស្រន់ពីចម្ងាយឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆាប់ជាសះស្បើយពីជំងឺ។
ពាក្យបន់ស្រន់របស់ឯកឧត្តម សម រង្ស៊ី ធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter របស់លោកផ្លូវការ កាលពីថ្ងៃសុក្រ។ ឯកឧត្តមអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរយ៉ាងខ្លីដូច្នេះថា៖« ខ្ញុំសូមបន់ស្រន់ ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាសះស្បើយដូចដើមឆាប់រហ័ស»។
សម្តេច ហ៊ុន សែន បានទៅសម្រាកព្យាបាលជំងឺ កាលពីថ្ងៃទី ៣ ខែឧសភា នៅមន្ទីរពេទ្យប្រទេសសិង្ហបុរី ដោយបានលុបចោលនូវកម្មវិធីជួបជាមួយមន្រ្តីមន្រ្តីរាជការ និងភ្ញៀវបរទេសមួយចំនួន។ បើតាមទំព័រហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ សម្តេច ហ៊ុន សែន នឹងត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ៧ ខែ ឧសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com