ពីនេះ ពីនោះ
តើ «​កម្លាំង​រំភាយ​រស្មី​» និង «​កម្លាំង​រំភាយ​រស្មី​ពពក​» ជា​អ្វី​?
06, May 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ពាក្យ «​កម្លាំង​រំភាយ​រស្មី » និង «​កម្លាំង​រំភាយ​រស្មី​ពពក​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


 
​ពាក្យ «​កម្លាំង​រំភាយ​រស្មី​» Radiative Forcing ការប្រែប្រួល​ដែល​បានមកពី​ផល​ដក​រវាង​ចំណា​ង​កាំរស្មី​ចុះក្រោម និង​ចំណាំង​កាំរស្មី​ឡើងលើ​គិត​ជា​វ៉ា​ត់​ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​ពាក្យ «​កម្លាំង​រំភាយ​រស្មី​ពពក​» Cloud Radiative Forcing ផល​ដក​រវាង​លំនឹង​ថាមពល​ដែល​បានមកពី​ចំណាំង​រំភាយ​រស្មី​នៃ​បរិយាកាស​លើ​ផែនដី​នៅពេល​ផ្ទៃមេឃ​មាន​ពពក ជាមួយនឹង​លំនឹង​ថាមពល​នៃ​ចំណាំង​រំភាយ​រស្មី​ក្នុង​បរិយាកាស​នៅពេល​មេឃ​ស្រឡះ ខ្នាត​គិត​ជា​វ៉ា​ត់​ក្នុង​មួយ​ម៉ែត្រការ៉េ​៕
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)​។​
 

Tag:
 ពីនេះ ពី​នោះ​
  Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com