កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan ជាប់​ក្នុង​បញ្ជី​កីឡាករ​មានទ្រព្យ​ច្រើនជាងគេ​ទី​២ នៅ​ចក្រភព​អង់គ្លេស​
06, May 2017 , 7:19 pm        
រូបភាព
 
Zlatan Ibrahimovic ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជា​អ្នកកីឡា​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​បំផុត​លំដាប់​ទី​២ នៅ​ចក្រភព​អង់គ្លេស តាម​ពីក្រោយ​កីឡាករ​ប្រណាំង​រថយន្ត Lewis Hamilton ដែលមាន​ប្រាក់ ១៣១ លាន​ផោន ប្រហែល​១៧០ លាន​ដុល្លារ​អាមេរិក​។​




​ខ្សែប្រយុទ្ធ​ចាស់វស្សា​សញ្ជាតិ​ស៊ុយអែត វ័យ ៣៥ ឆ្នាំ បាន​ប្រជែង​ឈ្នះ​មិត្ត​រួម​ក្រុម​កីឡាករ Wayne Rooney ដើម្បី​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​ក្នុង​បញ្ជី​កីឡាករ​បាល់ទាត់​នៅ​អង់គ្លេស (Sunday Times Sport Rich List) ក្រោយ​ផ្លាស់​មក Man Utd កាលពី​ខែកក្កដា​ឆ្នាំមុន​។ ប៉ុន្តែ Zlatan ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២​ប៉ុណ្ណោះ ក្រោម​អ្នកបើករថយន្ត Formular 1 កីឡាករ Lewis Hamilton សម្រាប់​អត្ត​ព​លិ​ក​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​ចក្រភព​អង់គ្លេស​។​
 
​ក្នុងចំណោម​កីឡាករ​ដែលមាន​ជាងគេ​បំផុត​ទាំង​១០​រូប​នៅ​ចក្រភព​អង់គ្លេស មាន ៥ រូប​ជា​កីឡាករ​បាល់ទាត់ ២ រូប​ជា​គ្រូបង្វឹក រួមទាំង​កីឡាករ​វាយ​កូន​បាល់ Andy Murray កីឡាករ​វាយ​កូន​ហ្គោល Rory McIlroy និង​កីឡាករ​បាល់បោះ Luol Deng​។​
 
​ខាងក្រោម​នេះ​ជា​កីឡា​ករទាំង​១០​រូប​ដែល Sunday Times ដាក់បញ្ចូល​ក្នុង​បញ្ជី​អ្នកមាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៧ នេះ​៖

១. Lewis Hamilton កីឡាករ​ប្រណាំង​រថយន្ត Formula One មាន​ទ្រ​ព​សម្បត្តិ ១៣១ លាន​ផោន ប្រមាណ​១៧០​ដុល្លារ​។​
 
២. Zlatan Ibrahimovic កីឡាករ​បាល់ទាត់ មានទ្រព្យ​សម្បត្តិ ១១០​លាន​ផោន ប្រមាណ​១៤២​លាន​ដុល្លារ​។​
 
៣. Wayne Rooney កីឡាករ​បាល់ទាត់ មានទ្រព្យ​សម្បត្តិ ៩៣ លាន​ផោន ប្រមាណ ១២០​លាន​ដុល្លារ​។​
 
៤. Jenson Button អតីត​កីឡាករ​ប្រណាំង​រថយន្ត Formula One មានទ្រព្យ​សម្បត្តិ ៨៦​លាន​ផោន ប្រមាណ​១១១​លាន​ដុល្លារ​។​
 
៥. Rory McIlroy កីឡាករ​វាយ​កូន​ហ្គោល មានទ្រព្យ​សម្បត្តិ ៨២​លាន​ផោន ប្រមាណ ១០៦​លាន​ដុល្លារ​។​
 
៦. Sir Andy Murray កីឡាករ​វាយ​កូន​បាល់ មានទ្រព្យ​សម្បត្តិ ៧៧ លាន​ផោន ប្រមាណ​ជិត ១០០​លាន​ដុល្លារ​។​
 
៧. Jose Mourinho អ្នកចាត់ការ​ក្រុមបាល់ទាត់ មានទ្រព្យ​សម្បត្តិ ៦១ លាន​ផោន ប្រមាណ ៧៩​លាន​ដុល្លារ​។​
 
៨. Gareth Bale កីឡាករ​បាល់ទាត់ មានទ្រព្យ​សម្បត្តិ ៥៤ លាន​ផោន ប្រមាណ ៧០​លាន​ដុល្លារ​។​
 
៩. Luol Deng កីឡាករ​បាល់បោះ មានទ្រព្យ​សម្បត្តិ ៥០​លាន​ផោន ប្រមាណ​ជិត ៦៥​លាន​ដុល្លារ​
 
១០. Pep Guardiola អ្នកចាត់ការ​ក្រុមបាល់ទាត់ មានទ្រព្យ​សម្បត្តិ ៥០​លាន​ផោន ប្រមាណ​ជិត ៦៥​លាន​ដុល្លារ​។​
 







Tag:
 បាល់ទាត់​
  Zlatan Ibrahimovic
  Formular 1
© រក្សាសិទ្ធិដោយ thmeythmey.com