ពីនេះ ពីនោះ
តើ​អ្វី​ទៅជា «​កម្រិត​ចាប់​ប្រែប្រួល​អាកាសធាតុ​» និង «​កម្រិត​អនុញ្ញាត​បញ្ចេញ​ឧស្ម័ន​»?
07, May 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ពាក្យ «​កម្រិត​ចាប់​ប្រែប្រួល​អាកាសធាតុ​» និង «​កម្រិត​អនុញ្ញាត​បញ្ចេញ​ឧស្ម័ន​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


 
​ពាក្យ «​កម្រិត​ចាប់​ប្រែប្រួល​អាកាសធាតុ​» Climate threshold ជា​ចំណុច​ដែល​កម្លាំង​ជំរុញ​ពី​ខាងក្រៅ នៃ​ប្រព័ន្ធ​អាកាសធាតុ ដូចជា កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់ បង្ក​ឲ្យ​មាន​ព្រឹត្តិការណ៍​អាកាសធាតុ ឬ​បរិស្ថាន​សំខាន់ ដែល​មិនអាច​កែសម្រួល ឬ​ស្ដារឡើងវិញ​បាន ក្នុង​រយៈពេល​វែង​ដូចជា ការរីក​រាលដាល​នៃ​ផ្កាថ្ម​ពណ៌ ឬ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ចរន្ត​មហាសមុទ្រ​។​
 
​ពាក្យ «​កម្រិត​អនុញ្ញាត​បញ្ចេញ​ឧស្ម័ន​» Emission Permit ជាការ​កំណត់​កម្រិត​នៃ​ការបញ្ចេញ​ឧស្ម័ន (​មិនអាច​ផ្ទេរ តែ​អាចធ្វើ​ពាណិជ្ជ​កម្មបាន​) ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដូចជា ស្ថាប័ន​អន្តររដ្ឋាភិបាល ស្ថាប័ន​ថ្នាក់កណ្ដាល ឬ​មូលដ្ឋាន ទៅកាន់​អង្គភាព​ថ្នាក់​តំបន់ (​ប្រទេស ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​) ឬ​អង្គភាព​តាម​វិស័យ (​ក្រុមហ៊ុន​) ក្នុងការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​បរិមាណ​ជាក់លាក់​មួយ​៕
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)​។​

Tag:
 Lexicon of Climate Change
© រក្សាសិទ្ធិដោយ thmeythmey.com