ជាតិ
ពីនេះ ពីនោះ
សញ្ញា . , ; : ? ! = < > “ ” ( ) ជា​វណ្ណយុត្ត​របស់​អឺរ៉ុប​ដែល​ខ្មែរ​កំពុង​ប្រើ​បច្ចុប្បន្ន​
09, May 2017 , 7:33 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​ពុំបាន​ដឹងថា នៅក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន​មានប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​មួយចំនួន​ឡើយ​។ ក្រៅពីវណ្ណយុត្តសញ្ញារបស់ខ្មែរទាំង ១៩ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត ក៏បាន​បញ្ជាក់ដែរថា នៅក្នុង​ភាសា​ខ្មែរ​មានប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​ផងដែរ គឺសញ្ញា . , ; : ? ! = < > “ ” ( ) សម្រួល​តាម​សម័យនិយម (​ដែល​ក្នុងសម័យ​បច្ចុប្បន្ន​បាន​ឲ្យ​ឈ្មោះថា សំ​. បា​. ឬ​ជា​ខ្មែរ​អស់ហើយ​) ៕



© រក្សាសិទ្ធិដោយ thmeythmey.com