ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្មេញ​មិនសូវ​ស​ស្អាត និង​រឹងមាំ មកពី​មិន​ញ៉ាំ​អាហារ​ទាំងនេះ​
09, May 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្នាមញញឹម​ដ៏​មាន​សុខ​ភាពល្អ និង​ស្រស់ស្អាត​មិនអាច​នឹង​បាត់បង់​ឡើយ​ដ​រ៉ាប​ណា​អ្នក​ប្រើ​អំបោះ​រូស​នៅ​ចន្លោះ​ធ្មេញ ដុស​សម្អាត​ធ្មេញ និង​ពិនិត្យ​សុខភាព​ធ្មេញ​ជា​ទៀងទាត់​។ យ៉ាងណាមិញ យក​ល្អ​គួរតែ​បញ្ចូល​អាហារ​មួយចំនួន​ខាងក្រោម​នេះ​ទៅក្នុង​របប​អាហារ​របស់​អ្នកផង​ដើម្បី​ជំរុញ​ដល់​ស្នាមញញឹម​សរ​ស្អាត​តាមបែប​ធម្មជាតិ​កាន់​តែមាន​ប្រសិទ្ធភាព​។​



​ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​សម្បូរ​ទៅដោយ​សារធាតុ Malic Acid ដែល​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​ថ្នាំដុសធ្មេញ​មួយចំនួន​។ សារធាតុ​មួយ​នេះ​នឹង​បង្កើន​ចំនួន​ទឹកមាត់​សម្រាប់​សម្អាត​ធ្មេញ និង​ជួយ​កំចាត់​កំណក​ធ្មេញ​ថែម​ទៀតផង​។​

​ប្រូ​ខូ​លី​
​បន្លែ​ប្រភេទ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​កាលណា​ញ៉ាំ​ជាតិ​សរសៃ​ច្រើន​នឹង​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​មាត់​។ ការ​ញ៉ាំ​ប្រូ​ខូ​លី​ឆៅ​ប្រៀបបាន​ដូចជា​ការប្រើ​របស់​មក​ខាត់​ធ្មេញ​អញ្ចឹង​។​

​ដំឡូងជ្វា​
​តើ​អ្នកមាន​ដឹង​ទេ​ថា ដំឡូងជ្វា​មិន​ត្រឹម​តែមាន​រសជាតិ​អស្ចារ្យ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​ការពារ​ស្នាមញញឹម​រប​ស់​អ្នក​កុំ​ឲ្យ​បាត់បង់​ដែ​ឬ​។ មែនហើយ​វា​មិន​ខុសគ្នា​នឹង​ផ្លែ​ប៉ោម​ទេ គឺ​ដំឡូងជ្វា​អាច​ផលិត​ជា​សារធាតុ​អាល​កា​ឡាំង​ក្នុង​មាត់ ដែលជា​អំណោយផល​យ៉ាង​ល្អ​ក្នុង​ការជួយ​ឲ្យ​ធ្មេញ​កាន់តែ​រឹងមាំ និង​ស​ស្អាត​។​

​តៅហ៊ូ​
​អាហារ​ប្រភេទ​នេះ​គឺជា​ប្រភេទ​ប្រូតេអ៊ីន​បែប​អាល​កា​ឡាំង ដែល​អាច​ជំរុញ​ដល់​ការផ្គត់ផ្គង់​ជាតិ​កាលស្យូម​ដល់​ធ្មេញ​ទៀត​។ និយាយ​ឲ្យ​ខ្លី វា​ប្រៀបបាន​ទៅនឹង​បង្អែម​សម្រាប់​សុខភាព​ធ្មេញ​អញ្ចឹង​។​

​ទឹក​
​ការ​ញ៉ាំ​ទឹក​រាល់ថ្ងៃ​នឹង​ជួយ​ជំរុញ​ដល់​ការផលិត​ទឹកមាត់​។ វា​អាចជួយ​ឲ្យ​ធ្មេញ​កាន់តែ​ស​ស្អាត​ផង និង​កំចាត់​កំណក កំទិចកំទី​ជាប់​ធ្មេញ​ក្រោយ​ញ៉ាំ​អាហារ​រួច​ទៀត​៕


​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com