ពីនេះ ពីនោះ
វីរភាព​ទាហាន​មួក​ខៀវ​ខ្មែរ នឹងត្រូវ​ចងចាំ​ជានិច្ច​!
11, May 2017 , 11:33 am        
រូបភាព
កងទ័ពរក្សា​សន្តិភាពចម្រុះជាតិ​សាសន៍​ដែល​បំពេញ​បេសកកម្មនៅ​អាហ្វ្រិក​កណ្តាល។ MINUSCA
កងទ័ពរក្សា​សន្តិភាពចម្រុះជាតិ​សាសន៍​ដែល​បំពេញ​បេសកកម្មនៅ​អាហ្វ្រិក​កណ្តាល។ MINUSCA
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រហ្មគីតិ



-​ស្រុក​យើង​បាន​សុខសាន្ត​    ​តែ​មិនបាន​ភ្លេច​មិត្ត​ណា​
​ចូលរួម​ជួយ​រក្សា​    ​ក្តី​សុខា​ជូន​សកល​។​

-​ពីមុន​ធ្លាប់​គេ​ជួយ​    ​ខ្មែរ​ផុត​ព្រួយ​ចាប់​ជួយ​ដល់​
​ដោះស្រាយ​ទុក្ខ​កង្វល់​    ​ដែល​បន្សល់​ព្រោះ​សង្គ្រាម​។​

-​សកម្ម​ក្នុង​UN​    ​    ​ទ័ព​ខ្មែរ​ប៉ិន​មិន​នៅ​ស្ងៀម​
​ចំណេះ​មិន​លាក់លៀម​    ​ថែម​មិន​ទាមទារ​សគុណ​។​

-​ឈឺ​ថ្កាត់​ក៏​តស៊ូ​    ​មិន​រអ៊ូរ​ងារ​គ្រុន​
​ការងារ​ធន់​គ្រប់​ធុន​    ​សែង​រែកពុន​មិន​រួញរា​។

-​ឥឡូវ​លោក​ពលី​    ​ឃ្លាតឆ្ងាយ​ពី​កម្ពុជា​
​យើង​ចាំ​លោក​គ្រប់គ្នា​    ​ក្នុងនាម​ជា​កុលបុត្រ​ឆ្នើម​៕

​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!


Tag:
 កងទ័ព​មួក​ខៀវ​
  MINUSCA
© រក្សាសិទ្ធិដោយ thmeythmey.com