កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd និង Ajax ដឹក​ដៃ​គ្នា​ទៅ​ដណ្តើមពាន Europa League នាទី​ក្រុង Stockholm
12, May 2017 , 10:39 am        
រូបភាព
 
​ក្រុម​បិសាច​ក្រហម Manchester United បាន​ឡើងទៅ​ដណ្តើមពានផ្តាច់ព្រ័ត្រ Europa League ជាមួយ Ajax ក្រោយ​ប្រកួត​ស្មើ Celta Vigo ១-១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​នៅ​កីឡដ្ឋាន Old Trafford កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​


Marouane Fellaini រក​គ្រាប់​បាល់​ឲ្យ Man Utd នាំ​មុន​មុន​ពី​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម Marcus Rashford នៅ​នាទី ១៧​។ ចូលដល់​តង់​ទី​ពីរ​រហូត​ជិត​បញ្ចប់​ការប្រកួត​ទៅហើយ Celta Vigo ដែល​ត្រូវការ​២​គ្រាប់​ដើម្បី​ឈ្នះ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ អាច​រកបាន​មួយ​គ្រាប់​តាម​ស្មើ​វិញ​ដោយ​កីឡាករ Facundo Roncaglia នៅ​នាទី​ទី​៨៥​។ ៣​នាទី​ក្រោយមក Roncaglia ដដែល​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ខ្សែការពារ Eric Bailly នៅលើ​ទីលាន ហើយក៏​ត្រូវ​លោក​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​ទាំងពីរ​តែម្តង​។ ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ ហើយ​សរុប​ទាំង​២​ជើង Man Utd ឈ្នះ​២-១​។​
  
 
​ឯ​ការប្រកួត​វគ្គក​ពា​ក់ណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត ម្ចាស់ផ្ទះ​មកពី​លី​ក​កំពូល​បារាំង Lyon យកឈ្នះ Ajax ក្នុង​លទ្ធផល ៣-១ ប៉ុន្តែ​សរុប​ទាំងពីរ​ជើង Ajax បានឈ្នះ​៥-៤ ដូច្នេះ​ក្រុម​មកពី​ហូ​ឡង់​នេះ​ត្រូវ​ឡើងទៅ​ដណ្តើមពាន​ជាមួយ Manchester United វគ្គ​ផ្តាច់ព្រ័ត្រ Europa League នា​កីឡដ្ឋាន Friends Arena ក្នុង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ខាងមុខនេះ​៕
 



Tag:
 បាល់ទាត់​
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com